សុខ សីឡាលីន នាំគូស្នេហ៍ ទៅលំហែ មាត់សមុទ្រ ផ្គើនម្ដាយ
ភ្នំពេញ៖ បន្ទាប់ពីបានឈានជើងចូល ក្នុងផលិតកម្មរស្មី ហង្សមាស ជិតមួយឆ្នាំមក តារាចម្រៀង សុខ សីឡាលីន អាចលោតបានត្រឹមតែ បំបែកភាពស្ងប់ស្ងាត់ប៉ុណ្ណោះ។ មិនទាន់អាចល្បីល្បាញខ្លាំង ដូចតារាចម្រៀងដ៏ទៃ ដែលស្ថិតក្នុងផលិតកម្មបាននៅឡើយទេ ខណៈដែលតារាចម្រៀងដទៃ ក្រៅផលិតកម្ម ក៏កំពុងតែប្រកួតប្រជែងខ្លាំងដែរ ។ បទមេៗរបស់នាង បែរជាក្លាយជាបទតូចតាចពេលចេញលក់ជា វីស៊ីឌី ខុសពីតារាចម្រៀងដទៃ ដែលបទមេៗរបស់ពួកគេ សុទ្ធតែបានឡើងក្របមុខ ។
តារាចម្រៀងរងរនាំងស្នេហ៍ពីម្ដាយ អស់រយៈពេលជាច្រើនឆ្នាំ សុខ សីឡាលីន បានព្យាយាមបង្កើនសមត្ថភាពខ្លួនទ្វេរដង ទាំងការតុបតែងខ្លួន ស្ទីលច្រៀង និងសម្ដែង តែបែរជាហុចផលមកវិញ តិចតួចបំផុត ខណៈដែលនាងខ្វះការលើកស្ទួយបន្ថែម ពីសំណាក់ ផលិតកម្ម ដែលពិបាកយោងឲ្យឡើងខ្ពស់ដូចគេ ទោះជានាងជាមនុស្សម្នាក់ មានសមត្ថភាពខ្លាំងមិនធម្មតាក៏ដោយ។
មិនត្រឹមតែការងារមិនសូវរលូនទេ សូម្បីតែស្នេហានាង ក៏នៅតែតឹងទ្រូងផ្អេសៗចង់ដាច់ខ្យល់ម្ដងៗ ខណៈដែលអ្នកម្ដាយជាទីស្រឡាញ់ នៅតែប្រឆាំងដាច់ខាត មិនព្រមទទួលស្គាល់ចំណងស្នេហ៍របស់នាង ដែលខំសាងទាំងត្រដាបត្រដួសជាច្រើឆ្នាំឡើយ ទោះជានាងស្រឡាញ់គ្នា ស្ទើរតែចង់លេបទៅហើយក្ដី ក៏វាសនាហាក់ពុំព្រមឲ្យនាងជួបគ្នាឡើយ ។ សុខ សីឡាលីន បានដាក់រូបប្រូហ្វាល់ (Profile) ក្នុងហ្វេសប៊ុក របស់នាងជាគូស្នេហ៍ ហាក់បង្ហាញថា នាងស្រឡាញ់គ្នាខ្លាំងណាស់។
ប្រភពមួយបានបង្ហើបថា សុខ សីឡាលីន រាល់ថ្ងៃនេះ ពិបាកចិត្តជាងអ្វីទៅទៀត ព្រោះណាមួយស្នេហ៍មិនសមបំណង ណាមួយអាជីពចម្រៀង មិនសូវជារលូន ។ រំឭកកាលពីព្រះបរមរតនៈកោដ្ឋ មិនទាន់សោយទិវង្គត នាងបានច្រៀងថ្វាយ តែពេលនេះការងារស្ងប់ស្ងាត់ច្រើនណាស់។ សូម្បីការងារក្នុងក្រសួងទេសចរណ៍ក៏រយាលដែរ ពិតជាយីអ៊ុនដាក់ អារក្សជាន់មែន..! ។
ប្រភពដដែល បានបន្តទៀតថា មិនបាច់មើលអីច្រើនពេកទេ មើលតែហ្វេសប៊ុកគ្នាទៅដឹងហើយ ផុស(Post) អីលើកណា ក៏ពិបាកចិត្តដែរ...! ។
ប៉ុន្តែថ្មីនេះ សុខ សីឡាលីន បាននាំគូស្នេហ៍ទៅលម្ហែកាយ នាទីក្រុងមាត់សមុទ្រ យ៉ាងត្រជាក់ចិត្ត នៅខេត្តព្រះសីហនុ ដែលនាងបានបង្ហាញជាថ្មី នៅអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្ត ព្រោះបានលម្ហែជាមួយ សង្សារសំណព្វចិត្ត ។ តែពុំវត្តមានម្ដាយនាងទៅមួយនាងឡើយ មានតែក្រុមតន្ត្រីចចកសមុទ្រប៉ុណ្ណោះ ។
សម្រាប់ហេតុផល នៃដំណើរកំសាន្តនេះវិញ គ្មានអ្វីក្រៅពីបន្ធូរអារម្មណ៍តានតឹង និងបង្កើនចំណងស្នេហ៍ឲ្យផ្អែមល្ហែមទ្វេរដងឡើយ ។ ប៉ុន្តែ សុខ សីឡាលីន មិនបានបង្ហោះរូបស្រើបស្រាល ដូចតារាមួយចំនួនដែលចូលចិត្ត ព្រលែងសាច់លើឆ្នេរសាច់ទេ ។ តែហាក់ជាចេតនាមួយ ផ្គើននឹងម្ដាយរបសនាង ដែលតែងតែរារាំងចំណងស្នេហ៍ដាច់ខាតមួយនេះ ជាយូរមកហើយ ។
សូមបញ្ជាក់ថា សុខ សីឡាលីន បានបង្កាត់ភ្លើងស្នេហ៍ ជាមួយអ្នកតន្រ្តីករល្បីឈ្មោះយូរឆ្នាំ គឺលោក អ៊ុក មិនណារិទ្ធ ជាប្រធានក្រុម ក្នុងក្រុមតន្រ្តីចចកសមុទ្រ អស់រយៈពេលជិត១០មកហើយ។ ប៉ុន្តែចំណងស្នេហ៍បែបចាស់ចិត្តចាស់គំនិតមួយនេះ ត្រូវខាន់ចែកដាច់ និងជាប់បម្រាមព្រោះតែម្ដាយរបស់នាង មិនឲ្យទាក់ទងគ្នា ហាក់មិនបានអាណិតដល់ចិត្តកូនស្រីអ្វីបន្តិចសោះឡើយ។ តែទោះជាយ៉ាងណារនាំងវណ្ណៈមួយនេះ ហាក់កំពុងតែត្រូវបាន ពុះបំបែកជាបំណែកៗបន្តិចម្ដងៗតាមរយៈអំណាច នៃចិត្តស្មោះរបស់អ្នកទាំងពីរ ដែលមិនអាចកាត់ផ្ដាច់ចំណងស្នេហ៍ឆេះងំ ក្នុងក្រអៅបេះដូង របស់អ្នកទាំងពីរបានឡើយ៕
ប្រភព : LookingToday