ពេលវេលា ដែលស្ដ្រី មានអារម្មណ៍ ផ្លូវភេទ
សុភាពស្ដ្រីរមែងទទួលបានការថ្នាក់ថ្នម ថែទាំយ៉ាងកក់ក្ដៅពីបុរស ជាទីស្រលាញ់របស់ខ្លួន។ ជាការពិតណាស់ថា គ្មាននរណាម្នាក់ចង់រស់នៅ ក្នុងសភាពតែលតោល ស្រងេះស្រងោចនៅក្នុងចិត្ដតែម្នាក់ឯងនោះទេ ។ ពេលនេះយើងទៅមើលទាំងអស់គ្នាថា តើពេលណាខ្លះដែលធ្វើឱ្យ អារម្មណ៍ផ្លូវភេទរបស់ស្ដ្រី ពុះកញ្ជ្រោលឡើងនោះ ?
-នៅពេលនាងជួបបុរសស្រស់សង្ហាកម្រនឹងរកបាន ៖ ស្ដ្រីគ្រប់រូបរមែងដឹងច្បាស់ ហើយថា សុភាពបុរសដែលពោរពេញទៅ ដោយរូបសម្បត្ដិ ស្រស់សង្ហាគ្រប់ប្រការនោះ រមែងក្លាយជាទីប៉ុនប៉ងរបស់ស្ដ្រីគ្រប់រូប ហើយក៏អាចក្លាយទៅជា អ្នកមានភ័ព្វវាសនាល្អភ្លាមៗ ប្រសិនបើអាចស្រវាយកបេះដូង គេទៅគ្រប់គ្រងបាននោះ ។ ក្នុងនោះក៏មាន ការប្រុងប្រយ័ត្នខ្លាចក្រែង គេឆក់យកទៅបាត់ ទើបជំរុញឱ្យមានសន្ទុះប្រចែប្រចណ្ឌ ចាំបាច់ ត្រូវតែស្រវាយកទាំងបេះដូង និងរាងកាយ របស់គេមកគ្រប់គ្រង ហើយប្រកាសក្ដែងៗ ភ្លាមថា បុរសម្នាក់នោះជាកម្មសិទ្ធិរបស់នាង ។
-មានមន្ដស្នេហ៍ទាក់ទាញរហូតមិនអាចទប់ចិត្ដបាន ៖ ស្ដ្រីភាគច្រើនតែងចុះចាញ់ ចំពោះបុរសដែលមានមន្ដស្នេហ៍ទាំងនៅ កំលោះ និងពោះម៉ាយ ព្រោះមើលទៅត្រង់ ណាក៏ពេញចិត្ដគ្មានខ្វះចន្លោះ ទោះបីនាងជា នារីមានឫកពាដូចសំពត់ នៅក្នុងផ្នត់ក៏មិន អាចទប់ចិត្ដបានដែរ ព្រោះរូបភាពប្រៀបដូច ជាទេវបុត្របានមកសណ្ឋិតនៅក្នុងបេះដូង ធ្វើឱ្យកើតអារម្មណ៍ច្រួលច្រាលស្វះស្វែងរក ព្រមទាំងត្រៀមលក្ខណៈប្រគល់អ្វីៗ ឱ្យគេទាំងអស់ទៀតផង ។
-ខ្សែភាពយន្ដអូសទាញអារម្មណ៍៖ ការបានទស្សនាឈុតឆាកស្រើបស្រាល ពពាក់ពពូនគ្នារវាងតួឯកស្រី និងតួឯកប្រុស នៅក្នុងខ្សែភាពយន្ដ ដោយម្នាក់ៗស្លៀក សម្លៀកបំពាក់ពីកំណើតនោះ រូបភាពបែប នេះវាជាអ្នកដុតរោលអារម្មណ៍អ្នកឱ្យកាន់តែ ឆេះសន្ធោសន្ធៅថែមទៀត ជាពិសេសសុភាព ស្ដ្រីដែលភ្លើងស្នេហ៍នៅក្នុងរាងកាយកំពុងផ្ទុះ ឆេះ ត្រៀមលក្ខណៈចាំទទួលយកវត្ដមាន សុភាពបុរសណាម្នាក់ទៅជួយពន្លត់ឱ្យនាងដូច ជាឈុតឆាកក្នុងខ្សែភាពយន្ដកំពុងដំណើរការ ។
-ថ្ងៃចុងបញ្ចប់នៃពិធីបុណ្យឆ្លង ៖ ដោយ សារបរិយាកាសដ៏សែនកក់ក្ដៅ និងប្រកប ដោយសេចក្ដីសុខ គួបផ្សំនឹងបរិស្ថានគួរឱ្យ មនោរម្យនៅជុំវិញកាយរបស់អ្នកទាំង២ រមែងធ្វើឱ្យផ្លូវចិត្ដរំភើប និងត្រជាក់ត្រជំ រហូតដល់សុភាពស្ដ្រីនាងព្រមបើកទ្វារបេះដូងឱ្យសុភាពបុរសចូលមកស្រាវជ្រាវនៅក្នុង ប្រអប់បេះដូងរបស់នាង ។ ជាងនេះទៅទៀត បើប៉ះលើសុភាពបុរសម្នាក់នោះជាអ្នកមាន ចិត្ដទៀតនោះ ថាមិនត្រូវពេលកម្មវិធីបញ្ចប់ អ្នកទាំង២ អាចវិលទៅផ្ទះក្នុងផ្លូវតែមួយក៏ថាបានដែរ ៕
ប្រភព : LookingToday