ខឹងប្តីដេញ ចេញពីផ្ទះ ជិះម៉ូតូឌុប ប៉ងលោត សម្លាប់ខ្លួន លើស្ពាន ជ្រោយចង្វា
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ បានជិះម៉ូតូឌុប មកឈប់នៅលើស្ពាន ជ្រោយចង្វា ប៉ងលោតសម្លាប់ខ្លួន តែត្រូវបានប៉ូលិស យាមស្ពានឃាត់ទាន់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៨ សីហា ២០១៣ ។
ស្ត្រីគិតខ្លីឈ្មោះសុខ មួយ អាយុ២៦ឆ្នាំ ជាអ្នកបកប្រែភាសា ស្នាក់នៅពោធិ៍ចិនតុង មានទីលំនៅសង្កាត់លេខ៤ ក្រុងកំពង់សោម ។ ការលោតសម្លាប់ខ្លួននេះ បើតាមស្ត្រីរងគ្រោះប្រាប់ឱ្យដឹងថា ដោយសារនាងខឹងប្តីដេញចេញពីផ្ទះ ព្រោះរឿងប្រចណ្ឌ កាលពីយប់ថ្ងៃទី៦ សីហា ៕
ប្រភព : កោះសន្តិភាព