ស្ត្រី​មាន​វិបត្តិ​ មក​អង្គុយ​ ស្រាត​កណ្តាល ផ្លូវ​បង្ក​ការ ស្ទះ​ចរាចរណ៍

8/08/2013 0 Comments A+ a-

ចិន ៖ បើ​យោងតាម​សារព័ត៌មាន​របស់​ប្រទេស​ចិន ដែល​បាន​ចុះផ្សាយ​កន្លងទៅនេះ បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ​មាន​ស្ត្រី​ម្នាក់ ដែល​​ទំនង​ជាមាន​វិបត្តិ​ផ្លូវចិត្ត​ ឬ​ក៏​មាន​ជំងឺ​សរ​សៃ​ប្រ​សាទ ទើប​នាង​បានមក  ​​អង្គុយ​ស្រាត​ខោអាវ​នៅ​កណ្តាលផ្លូវ​ក្នុង​ទីក្រុង Zhengzhou ខេត្ត Henan ប្រទេស​ចិន ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ នាំគ្នា​ចោមរោម​មើល​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ពេញ​​ដងផ្លូវ​។​
​ចំពោះ​ស្ត្រី​ខាងលើនេះ​គេ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ហើយក៏​មិនដឹងថា​នាង​មាន​បញ្ហា​វិបត្តិ​អ្វី​​ដែរ ព្រោះ​ក្រោយពេល​បង្ក​ភ្ញាក់ផ្អើល​ប្រមាណ​ជា​កន្លះ​ម៉ោង​ស្ត្រី​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ចាប់យក​ទៅកាន់​ស្នាក់ការ​ប៉ុស្តិ៍​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​៕

13754258789303765
13754259121317531
13754259178852268
ប្រភពពីសារព័ត៌មាន​ វត្តភ្នំ