យុវតីម្នាក់ ត្រូវបានមិត្ត ប្រុសបង្ហោះ វិដេអូ clip រួមរក្ស័ជា មួយគ្នាតាម ប្រព័ន្ធ online

8/08/2013 0 Comments A+ a-

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ នារីម្នាក់(សុំមិនបញ្ចេញឈ្មោះ) បានទូរស័ព្ទទៅសារពត៌មានចិនមួយ ដើម្បីបកស្រាយពី វិដេអូក្លីបរបស់ខ្លួនដែលបាន បង្ហោះកាលពីពេលកន្លងទៅ។ នាងបានរៀបរាប់ថា នាងមិនមែនជាអ្នកបង្ហោះវិដេអូមួយនេះទេ ហើយអ្នកដែលបង្ហោះក្លីបនោះ គឺជាមិត្តប្រុសរបស់នាងដែលបានបែកគ្នា កាលពី ៣ ខែមុន។ នាងបានបន្តទៀតថា វិដេអូនេះនាងបានថតជាមួយមិត្តប្រុស នៅពេលដែលពួកគេនៅស្រឡាញ់គ្នា ហើយបានរួមភេទជាមួយគ្នា។ គួរបញ្ជាក់ថា ដោយសារតែនាងទុកចិត្តមិត្តប្រុសនាងពេក ទើបនាងមិននឹងស្មានថា គេហ៊ានធ្វើបែបនេះឡើយ។ គេបានប្រាប់នាងថា បានលុបវិដេអូនេះចេញហើយ តែកាលពិតគេមិនបានលុបសោះ ហើយបែរជាបង្ហោះតាម online ធ្វើឲ្យនាងអាម៉ាសមុខជាខ្លាំងទៀត ។ នាងក៏បានប្រាប់ពីមូលហេតុនែការបែកបាក់ជាមួយមិត្តប្រុសរបស់នាងដែរ គឺដោយសារតែគេ មានស្រីថ្មី និងមិនសូវខ្វល់ខ្វាយពីគេដូចកាលដែលស្រឡាញ់ដំបូង។

“ជាចុងក្រោយ នាងសំណូមពរ ឲ្យយុវតីទាំងអស់កុំលង់ខ្លួនឲ្យមិត្តប្រុសថតវិដេអូ រឺរូបអាក្រាត នៅពេលដែលស្រឡាញ់គ្នា ព្រោះវាជារឿងគួរឲ្យឈឺចាប់បំផុតពេលដែលបែកបាក់គ្នា”

clip_sex_nu_sinh_vien_ha_noi1 ប្រភព : ខ្មែរណូត