ការរួមភេទដំបូង និងការមានផ្ទៃពោះ
នាងខ្ញុំនៅលីវមិនទាន់រៀបការទេ។ ខ្ញុំសូមសួរថា តើការរួមភេទដំបូងរបស់ស្ដ្រី អាចបង្កការមានផ្ទៃពោះដែរ ឬទេ? កញ្ញា ស.ច.ធ អាយុ១៩ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិតយើងៈ ការរួមភេទដំបូងអាចបណ្ដាល ឱ្យមានផ្ទៃពោះ គឺជាការពិត។ មានស្ដ្រីច្រើនមកហើយ ដែលមានផ្ទៃពោះ ដោយ សារតែ ការរួមភេទ លើកដំបូង ជាអាទិករណីចាប់ រំលោភ១ដងមានផ្ទៃពោះ ករណីជ្រុលជ្រួសជាមួយ សង្សារ១ដងមាន ផ្ទៃពោះ ជាដើម។ ដូច្នេះបើមានការរួមភេទ ដំបូងក្ដី ទីប៉ុន្មានក្ដី ដែលមិនចង់បានកូន ត្រូវប្រើស្រោមអនាម័យ ឬរកវិធីពន្យារកំណើត ផ្សេងទៀត ។ វេជ្ជបណ្ឌិតយើងសូមរំលឹកថា ការរួមភេទ មិនត្រឹមតែបង្កការតាំងគភ៌ដែល មិនចង់បានប៉ុណ្ណោះទេ ថែមទាំងបង្កការឆ្លង ជម្ងឺកាមរោគ ដូចជា មេរោគអេដស៍ វីរុសរលាកថ្លើម ស្វាយប្រមេះជាដើម។
បើប្អូនស្រីមានការរួមភេទ ដែលអាចបង្កការមានផ្ទៃពោះ សូមរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ឬឱសថការី ដើម្បីសាក សួររកថ្នាំគ្រាប់ការពារកំណើតបន្ទាន់។ ថ្នាំគ្រាប់ការពារកំណើតបន្ទាន់ គឺជាវិធីទប់ស្កាត់កំណើតមួយប្រភេទ។ វាកាន់តែមាន ប្រសិទ្ធិភាព បើប្រើក្រោយពេលរួមភេទហើយភ្លាមៗ តែមិនត្រូវលើសពី៧២ម៉ោង(៣ថ្ងៃ)ឡើយ។ សូមបញ្ជាក់ថា ថ្នាំគ្រាប់ការពារ កំណើតបន្ទាន់នេះ មិនមែនជាថ្នាំរំលូតកូនទេ ហើយក៏មិនអាចការពារការឆ្លងជម្ងឺកាមរោគ មេរោគអេដស៍ និងជម្ងឺអេដស៍បានដែរ៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com