ទង្វើរបស់ ស្ដ្រីដែល បុរសមិន ពេញចិត្ដ
នៅក្នុងយុគ សម័យបច្ចុប្បន្ន ស្ដ្រីដើរតួនាទីសំខាន់ ក្នុងសង្គម ដើម្បីរួមចំណែកក្នុង ការអភិវឌ្ឍន៍ ទាំងសង្គមគ្រួសារ ទាំងសង្គមជាតិ។ បើយើងក្រឡេកមើល ពីអតីតកាល ស្ដ្រីគ្មានតួនាទីអ្វីនៅ ក្នុងសង្គមក្រៅពីការងារជាមេផ្ទះ ឡើយ។ ចំណែកឯការសិក្សា ទៀតសោតគឺ គ្មានតែម្ដង ដូចពាក្យចាស់មួយ ឃ្លាពោលថា ស្ដ្រីបង្វិលចង្ក្រានមិនជុំ។ ឥឡូវនេះស្ដ្រី សម័យថ្មីមានភាពរឹងប៉ឹងដែលអាច ឈរជើងលើ តួនាទីសំខាន់ៗ និងជាដៃគូមិនអាចខ្វះ បានរបស់បុរស។ ប៉ុន្ដែក្នុងនាមជាដៃគូក៏មាន ទង្វើខ្លះមិនបាន ជាទីពេញចិត្ដរបស់បុរសខ្លះដែរ។
ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីទង្វើរបស់ស្ដ្រីដែលធ្វើ ឱ្យបុរសមិនពេញចិត្ដនេះ គេហទំព័រសុខភាពកម្ពុចា សូមលើកយកខ្លឹមសារនៃបទសម្ភាសន៍ ជាមួយលោកសាស្ដ្រាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សានៃវិជ្ជាឋានពុទ្ធសាសនបណ្ឌិត មកបង្ហាញជូនដូចតទៅ។
អត្ថន័យទង្វើរបស់ស្ដ្រី ដែលបុរសមិនពេញចិត្ដ
ដូចមិត្ដអ្នកអានជ្រាបរួចមកហើយ ការកសាងភ្ជាប់វាសនាជា ដៃគូរវាងបុរស និងស្ដ្រី គឺសុទ្ធតែមានគោលបំណងចង់ ឱ្យជីវិតរបស់គេរស់នៅក្នុង ភាពសុខដុមរមនា ល្អូកល្អឺនផ្អែមល្ហែម។ ផ្ទុយទៅវិញមានគូភាគីខាងស្រីខ្លះ បែរជាមិនបាន សម្របសម្រួល ទៅតាមបំណងប្រាថ្នា របស់បុរសឡើយ ធ្វើឱ្យទំនាស់វិបត្ដិកើតឡើង រហូតដល់មានការជ្រុលជ្រួសប្រព្រឹត្ដអំពើហិង្សាជាដើម។
មូលហេតុដែលបុរសមិនពេញចិត្ដទង្វើរបស់ស្ដ្រី
ករណីស្ដ្រីប្រព្រឹត្ដនូវអំពើអ្វីដែលផ្ទុយនឹងទស្សនៈ របស់ខ្លួន និងធ្វើអ្វីដែលទំនាស់នឹងផលប្រយោជន៍គ្រួសារ ដូចយ៉ាង ៖
ចាត់ចែងការងារឱ្យមានការច្របូកច្របល់ មិនមានសណ្ដាប់ធ្នាប់ និងមិនមានរបៀបរៀបរយ ដើរចោលផ្ទះសម្បែងទៅ សេពគប់នឹង អ្នកដទៃដែលពុំមានសីលធម៌ បង្កទំនាស់ជាមួយអ្នកជិតខាង ជាហេតុធ្វើឱ្យខូចទំនាក់ទំនង ល្អរវាងញាតិព្រៀងលាន។
សកម្មភាពអាកប្បកិរិយាស្ដែងឡើងរបស់ស្ដ្រីធ្វើឱ្យបុរសមិនពេញចិត្ដស្ដ្រីគប្បីចៀសវាងអាកប្បកិរិយា អវិជ្ជមានមួយចំនួន ជាអាទិ ៖
ពោលសម្ដីទ្រគោះបោះបោក រម៉ោករមាំង គំរោះគំរើយ បញ្ជោះបន្សោកទៅរកប្ដី ចាយវាយខ្ជះខ្ជាយ ហួសចំណូលកម្រៃ ដែលខ្លួន រកបាន ធ្វើឱ្យបាត់បង់តុល្យភាព សេដ្ឋកិច្ចគ្រួសារ។
រូបភាពទស្សនាវដ្ដីសុខភាពយើង ផលប៉ះពាល់ដល់ភាព សុខសាន្ដរបស់គ្រួសារ រាល់ទង្វើណាដែលទំនាស់ មិនអធ្យាស្រ័យនឹង ទឹកចិត្ដស្វាមី នឹងអាចនាំមកនូវ ៖
ការអាក់អន់ស្រពន់ចិត្ដពីសំណាក់ស្វាមី ធ្វើឱ្យអារម្មណ៍គេមានកករល្អក់ រខិតសៅហ្មង ការបាត់បង់នូវទំនុកចិត្ដ របស់ប្ដីចំពោះប្រពន្ធ ការកត់សម្គាល់ នូវកំហុសរបស់ ប្រពន្ធបានកាន់ច្រើនឡើងៗ បរិយាកាសអាប់អួរវាង ប្ដីប្រពន្ធ ដែលមានកំណួចចិត្ដចងគំនុំកាន់តែ ស្រួចស្រាល ហើយនៅទីបំផុត ទំនាស់ឬជម្លោះក៏នឹងផ្ទុះឡើង ដែលនឹងនាំទៅដល់អំពើហិង្សាជាយថាហេតុ។
វិធីទប់ស្កាត់ទង្វើរបស់ស្ដ្រីដែលបុរសមិនពេញចិត្ដ វិធីដែលល្អអាចចៀសវាងនូវ ទំនាស់វិបត្ដិការឈ្លោះ ទាស់ទែងគ្នា រវាងភាគីប្ដីប្រពន្ធ គ្មានអ្វីក្រៅពី ៖
នារីជាភរិយាត្រូវចេះកែទម្លាប់មិនល្អ កែកំហុសឆ្គងដែលនាងបាន ប្រព្រឹត្ដជ្រុលជ្រួស នាងត្រូវតែហ៊ាន សារភាពនូវ រាល់ កំហុស ដែលនាងបានប្រព្រឹត្ដដោយ ចេតនាក្ដី អចេតនាក្ដី នាងត្រូវតែស្វែងយល់ឱ្យបាន ដោយខ្លួនឯងអំពីអំ ណោយផលល្អ នៃបរិយាកាស សុខដុមរមនាក្នុងជីវិតគ្រួសារ ស្វាមីត្រូវចេះអនុគ្រោះលស់លា អធ្យាស្រ័យ អត់ឱនខន្ដីប្រណីដល់ ប្រពន្ធដោយចេះប្រើសម្ដីផ្អែមល្ហែម
ជួបជុំប្ដីប្រពន្ធរកវិធីដោះស្រាយ វិបត្ដិតូចធំ ក្នុងស្មារតីសហប្រតិបត្ដិការ សន្ដិភាព និងអហិង្សា ប្ដីប្រពន្ធត្រូវបង្ហាញដល់ គ្នាទៅវិញ ទៅមក អំពីបំណងប្រាថ្នា រៀងៗខ្លួន ហើយបន្ទាប់ពីនោះ ត្រូវហាត់ពត់ទប់កំហឹង ចេះសម្របសម្រួលគ្នា ចេះយកចិត្ដយកថ្លើមគ្នា ទៅវិញទៅមក ឧស្សាហ៍ដាស់តឿនគ្នា ដោយប្រើមធុរវាចា។
ជួបជុំប្ដីប្រពន្ធរកវិធីដោះស្រាយ វិបត្ដិតូចធំ ក្នុងស្មារតីសហប្រតិបត្ដិការ សន្ដិភាព និងអហិង្សា ប្ដីប្រពន្ធត្រូវបង្ហាញដល់ គ្នាទៅវិញ ទៅមក អំពីបំណងប្រាថ្នា រៀងៗខ្លួន ហើយបន្ទាប់ពីនោះ ត្រូវហាត់ពត់ទប់កំហឹង ចេះសម្របសម្រួលគ្នា ចេះយកចិត្ដយកថ្លើមគ្នា ទៅវិញទៅមក ឧស្សាហ៍ដាស់តឿនគ្នា ដោយប្រើមធុរវាចា។
សេចក្ដីសន្និដ្ឋាន
គ្មានអ្នកណាល្អឥតខ្ចោះនោះឡើយ។ ទស្សនវិទូម្នាក់ពោលថា ៖ មនុស្សកើតមកល្អបរិសុទ្ធណាស់ ប៉ុន្ដែគឺសង្គមទេ ដែលធ្វើឱ្យ មនុស្សមានវិបត្ដិ សៅហ្មង។ ឆ្លងតាមសច្ចវាចាខាងលើនេះ យើងគួរអប់រំ បំពាក់ឱ្យមនុស្សរាល់គ្នា នូវគុណសម្បត្ដិ សីលធម៌ វិចារណញ្ញាណ ដើម្បីក្លាយទៅ ជាមនុស្សមានប្រយោជន៍ ក្នុងសង្គម ចែករំលែកសេចក្ដីសុខ ឱ្យគ្នានឹងគ្នា និងកសាងសង្គមមួយ សន្ដិភាព និងអហិង្សា។
ដំបូន្មានអ្នកជំនាញ
មិត្ដនារីគួរព្យាយាមធ្វើនូវអំពើពេញចិត្ដតាមប្រពៃណី បំណងល្អ ចំណេញដល់ខ្លួនឯង និងក្រុមគ្រួសារ រក្សាតម្លៃថ្លៃថ្នូរ ចែករំលែកផល ប្រយោជន៍ សេចក្ដីសុខជាមួយអ្នកជិតខាង អត់ធ្មត់ដើម្បីឱ្យ មានភាពចុះសម្រុងជូនបុគ្គល ផ្សេងទៀតបានសុខដុមរមនា គ្រួសារប្រកបដោយ សុភមង្គលសង្គមជាតិ ទាំងមូលមានភាពសុខសាន្ដ រុងរឿង រីកចម្រើនបាន។
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com