ចោរ​ចូល​គាស់​ ទូរ​ដែក​ក្នុង​ ក្រុម​ហ៊ុន​លក់​ ភី​ហ្សា​នៅ​ទឹកល្អក់​ទី​១​ យក​ប្រាក់​អស់​ ១​ម៉ឺន​៦​ពាន់​ ដុល្លារ​ទៅ​បាត់​

8/07/2013 0 Comments A+ a-

ភ្នំពេញ​ ​៖​ ​មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​មាន​ឡើង​ទាំង​ព្រឹក​ព្រលឹម​ក្នុង​ខណៈ​ពេល​ដែល​អ្នក​គ្រប់គ្រង​ក្រុម​ហ៊ុន​លក់​ភី​ហ្សា​មួយ​កន្លែង​បាន​ឃើញ​ទូរ​ដែក​ដាក់​លុយ​ក្នុង​ក្រុមហ៊ុន​ត្រូវ​ជន​មិន​ស្គាល់​មុខ​គាស់​ទម្លុះទម្លាយ​យក​លុយ​អស់​ពី​ទូរ​ប្រមាណ​១​ម៉ឺន​៦​ពាន់​ដុល្លារ​នោះ​។​
គេ​មិន​បាន​ដឹង​ថា​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​គាស់​ទូរ​ដែក​យក​លុយ​អស់​ខាង​លើ​តាំង​ពី​ថ្មើរ​ណា​នោះ​ទេ​ តែ​បាន​បង្ក​អោយ​ការ​ភ្ញាក់​ផ្អើល​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៥ ​ខែ​សីហា ​ឆ្នាំ​២០១៣​ វេលា​ម៉ោង​៧​ព្រឹក​នៅ​ក្នុង​ហាង​លក់​ភី​ហ្សា​ផ្ទះ​លេខ​៨៨០​Eo ​ផ្លូវ​កម្ពុជា​ក្រោម​(128)​ក្រុម​៤ ​ភូមិ​៤​ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក​។​
ជន​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ប្រាប់​អោយ​ស្គាល់​ឈ្មោះ ​ង៉ែត​ ចំរើន​ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​មុខ​របរ​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​លក់​ភី​ហ្សា​ខាង​លើ​ ស្នាក់​នៅ​ផ្ទះ​លេខ​១៩៥​ ផ្លូវ​១៣៨Z​ ភូមិ​៤​ សង្កាត់​ទឹកល្អក់​ទី​១ ​ខណ្ឌ​ទួលគោក​។​
ក្នុង​ហេតុការណ៍​ខាង​លើ​នេះ​គេ​មិន​បាន​ដឹង​ថា​ ក្រុម​ល្មើស​មាន​គ្នា​ប៉ុន្មាន​នាក់​ឡើយ​បាន​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​យក​លុយ​អស់​ពី​ទូរ​ដែក​ប្រមាណ​១​ម៉ឺន​៦​ពាន់​ដុល្លារ​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​។​
ជុំ​វិញ​ការ​គាស់​យក​លុយ​ពី​ក្នុង​ទូរ​ដែក​នេះ​ត្រូវ​បាន​គេ​អះអាង​ថា​ មិន​មាន​សាក្សី​ណា​ម្នាក់​បាន​ឃើញ​សកម្មភាព​ជន​ល្មើស​ថា​មាន​គ្នា​ប៉ុន្មាន​នាក់​ និង​បាន​ធ្វើ​សកម្មភាព​តាំង​ពី​ថ្មើរ​ណា​នោះ​មក​ទេ​ ​តែ​នៅ​ពេល​ព្រឹក​ឡើង​ក៏​ស្រាប់​តែ​បាន​ឃើញ​ទូរ​ដែក​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គាស់​ទម្លុះទម្លាយ​យក​លុយ​អស់​ពី​ក្នុង​ទូរ​ប្រមាណ​១​ម៉ឺន​៦​ពាន់​ដុល្លារ​នោះ​បាត់​អស់​ទៅ​ហើយ​ ហើយ​ភ្លាមៗ​នោះ​អ្នក​គ្រប់គ្រង​ក្រុម​ហ៊ុន​លក់​ភី​ហ្សា​នេះ​ក៏​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​ទឹកល្អក់​ទី​១​ភ្លាម​ដែរ​ដើម្បី​អោយ​សមត្ថកិច្ច​ស្រាវ​ជ្រាវ​តាម​ចាប់​ជនល្មើស​មក​ដាក់​ទោស​ទៅ​តាម​ច្បាប់​៕​ប្រភព កម្ពុជាថ្មី