ចាប់​ខ្លួន​អ្នកគ្រូ​ ម្នាក់​ពី​បទ​រួម​សិច​ ជាមួយ​កូន​សិស្ស​ អាយុ​១៥​ឆ្នាំ​

8/07/2013 0 Comments A+ a-

អ្នក​គ្រូ​ម្នាក់​អាយុ​២២​ឆ្នាំ​ រស់​នៅ​ក្នុង​រដ្ឋ​ New Jersey សហរដ្ឋអាមេរិក ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​ មុន ​បន្ទាប់ពី​រូប​នាង​បាន​រួម​សិច​ជាមួយ​កូនសិស្ស​អាយុ​១៥​ឆ្នាំ នៅ​ឯ​វិទ្យាល័យ ​Wall Township​ជា​កន្លែង​នាង​គឺជា​គ្រូ​ភាសា​អង់គ្លេស​ថ្នាក់​ទី​៩។
បណ្តឹង​បាន​ដាក់​ប្រឆាំង​នឹង​អ្នកគ្រូ Kalee Warnick​ពី​បទ​នាង​បាន​បំពាន​ផ្លូវ​ភេទ​មកលើ​អនីតិជន ក៏ដូចជា ធ្វើ​មាន​គ្រោះថ្នាក់​ដល់​សុខមាលភាព​របស់​កុមារ។
នាង Warnick​ដែល​កំពុង​ជាប់​បង្រៀន​សិស្ស​នៅ​តាម​ផ្ទះ​នោះ ត្រូវ​បាន​ប៉ូលិស​ធ្វើការ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣០​ ខែ​កក្កដា ហើយ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​ បន្ទាប់ពី​ដាក់​ប្រាក់​ធានា​៥​ម៉ឺន​ដុល្លារ។
យោង​តាម​ពាក្យ​បណ្តឹង បាន​បញ្ជាក់​ថា ឧប្បត្តិហេតុ​ចាប់រំលោភ​នេះ​ បាន​កើតឡើង​តាំងពី​ថ្ងៃទី​១៤ ខែកក្កដា មក​ម្ល៉េះ​  តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ក្រុម​រដ្ឋអាជ្ញា​ស្រុក Monmouth County​មិនបាន​ប្រាប់​លំអិត​បន្ថែម​ទៀត​នោះ ឡើយ។
លោក Alton Kenney មេធាវី​របស់​ជនជាប់ចោទ បាន​អះអាង កូនក្តី​របស់​លោក​នឹង​មិន​ឆ្លើយ​ទទួលទោស​ជា ដាច់ខាត គឺ​ដោយសារតែ​នាង​មិន​បាន​ធ្វើ​ខុស៕