ហតដកថ្មី របស់ប្រទេស ជប៉ុន ដាក់ត្រីទាំង មូលតែម្តង!

8/08/2013 0 Comments A+ a-

នៅក្នុងរដូវក្តៅនេះ អាងចិញ្ចឹមត្រីមួយកន្លែង ដែលមានឈ្មោះថា “Kyoto Aquarium” ស្ថិតក្នុងទីក្រុង Kyoto ប្រទេសជប៉ុន បានផ្តល់ជូននូវហតដកពិសេស សម្រាប់ភ្ញៀវដែលទៅកំសាន្តនៅទីនោះ។
យោងតាមប្រភពព័ត៌មាន Rocketnew24 របស់ប្រទេសជប៉ុន បានឲ្យដឹងថា ហតដកពិសេសនោះ ត្រូវបានគេឲ្យឈ្មោះថា “'ayu salt-cooked hot dog” ដោយគេបានយកត្រី ដែលមានឈ្មោះថា “ayu” មកដាក់ទាំងមូលតែម្តង ជាមួយនឹងនំប៉័ងហតដក។
គួរបញ្ជាក់ផងដែរថា ត្រី “ayu” នេះ គឺមានការពេញនិយមណាស់ សម្រាប់ប្រជាជនជប៉ុន ដោយភាគច្រើនគេយកវាទៅ អាំង ឬឆ្អើរ ហើយវាពិតជាមានរស់ជាតិឆ្ងាញ់មែនទែន៕
តើប្រិយមិត្តចង់សាករសជាតិ ហតដកពិសេសនេះដែរឬទេ?