រំលោភ បានសម្រេច ពីរដង គំរាមមិន ឲ្យប្រាប់គេ ត្រូវជនរងគ្រោះ ប្រាប់ឪពុក-ម្តាយ ឃាត់ខ្លួនជន សង្ស័យ ប្រគល់ឲ្យ នគរបាល

8/08/2013 0 Comments A+ a-

ភ្នំពេញៈ យុវជនម្នាក់បន្ទាប់ពីធ្វើសកម្មភាព រំលោភនារីរងគ្រោះ បានសម្រេចពីរដង ហើយគំរាមមិនឲ្យ និយាយប្រាប់គេ ប៉ុន្តែត្រូវនារីរងគ្រោះប្រាប់ឪពុក-ម្តាយ និងបងប្អូនឲ្យទៅឃាត់ខ្លួនជនសង្ស័យ រួចប្រគល់ ឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់ ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៣ នៅចំណុចរោងចក្រ កាត់ដេរយីហោឃីងហ្វេសិន ដែលមានទីតាំង នៅភូមិរំចេកសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។
របាយការណ៍របស់នគរបាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ មានឈ្មោះ វើក រ៉ាវុទ្ធ ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រឃីងហ្វេសិន ជាប្រធានផ្នែកតុកាត់ ស្នាក់នៅ ផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែក ជនរងគ្រោះមានឈ្មោះ ផ ក ណ អាយុ២០ឆ្នាំ ស្នាក់ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
របាយការណ៍បានឲ្យដឹងទៀតថា ជនរងសង្ស័យ និងជនរងគ្រោះគឺជាអ្នកធ្វើការជាមួយគ្នានៅក្នុងក្រុមតែ មួយ ដោយជនសង្ស័យ ជាប្រធានក្រុមរបស់ជនរងគ្រោះ ហើយពួកគេចេះតែនិយាយលេងសើចជាមួយគ្នា រៀងរាល់ថ្ងៃមិនចេះប្រកាន់គ្នានោះទេ លុះដល់ថ្ងៃទី៣ ខែសីហា វេលាម៉ោង១៤និង៣០នាទី ជនរងគ្រោះ បានចូលទៅក្នុងបន្ទប់ទឹកនៅក្នុងរោងចក្រ ក្រោយមកជនសង្ស័យ ក៏បានដើរ ទៅចូលបន្ទប់ទឹកផងដែរ ដោយឃើញបន្ទប់ទឹក ដែលជនរងគ្រោះចូលនោះ ទ្វារមិនជិតមិនមានដាក់គន្លឹះផងនោះ ជនសង្ស័យក៏ ច្រានទ្វារចូលទៅតាមក្រោយហើយចាក់គន្លឹះទ្វារពីខាងក្នុងជិត រួចជនសង្ស័យក៏បានចាប់នាងឱបថើប និង ធ្វើសកម្មភាព រំលោភសេពសន្ថវៈ នៅក្នុងបន្ទប់ទឹកនោះ រហូតបានសម្រេចតែម្តងទៅ ។ ហើយបន្ទាប់ពីជន សង្ស័យធ្វើសកម្មភាពរំលោភរួចហើយ បាននិយាយគំរាមនារីរងគ្រោះ មិនឲ្យនិយាយប្រាប់នរណានោះទេ ប្រយ័ត្នស្លាប់ ។
របាយការណ៍បន្តថា  លុះដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង ១២ថ្ងៃត្រង់ជនសង្ស័យប្រើសិទ្ធិជា ប្រធានក្រុមតុកាត់ របស់ ជនរងគ្រោះ បានប្រើឲ្យជនរងគ្រោះចូលទៅយកកំណាត់ដាក់នៅក្នុងឃ្លាំងដែលជា កន្លែងស្ងាត់ ពេលនោះជនរងគ្រោះ មិនព្រមទៅ តាមបញ្ជាទេ ហើយជនសង្ស័យក៏បាននិយាយគំរាមថា បើ មិនព្រមទៅ គេនឹងរាយការណ៍ប្រាប់អ្នកគ្រប់គ្រងរោងចក្រឲ្យដកចេញ ពេលនោះជនរងគ្រោះ ដោយខ្លាច គេដកចេញពីការងារក៏ព្រមទៅ ហើយជនសង្ស័យក៏បានដើរចូលតាមក្រោយ ធ្វើសកម្មភាពចាប់រំលោភ នាងរងគ្រោះ បានសម្រេចជាលើកទី២ម្តងទៀត ។ ពេលនោះជនសង្ស័យ ក៏បាននិយាយគំរាម ជនរងគ្រោះ ម្តងទៀត ដោយមិនឲ្យ និយាយប្រាប់គេ ប្រយ័ត្នគេឲ្យពួកជក់ម៉ាមកសម្លាប់ចោល ។
លុះមកដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង១១ថ្ងៃ ត្រង់ជនរងគ្រោះបានប្រាប់ឪពុក-ម្តាយ និងបង ប្អូនរួចក៏នាំគ្នា ទៅឃាត់ខ្លួន ជនសង្ស័យ នៅក្នុងរោងចក្រខាងលើ ខណៈពេលកំពុងបំពេញការងារ ហើយ បាននាំខ្លួនមកប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ ហើយនគរបាលប៉ុស្តិ៍ចោមចៅ បានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការឲ្យចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕

ដោយ ៖ ដើមអម្ពិល