ស្រ្តីជាម្តាយ សម្រក់ទឹកភ្នែក បន្ទាប់ពីជួបជុំ ជាមួយកូនប្រុស ដែលគ្រូពេទ្យ យកទៅលក់ឲ្យឈ្មួញ

8/08/2013 0 Comments A+ a-

ស្រ្តីជាម្តាយ ជនជាតិចិនម្នាក់ បានរំជួលចិត្តជាខ្លាំង នៅពេលបានជួបជុំនឹងកូនប្រុស របស់ខ្លួនវិញ ក្រោយពីត្រូវ គ្រូពេទ្យចិត្តអប្រិយម្នាក់ ព្យាយាមបោកបញ្ឆោត ប៉ុនប៉ងយកទារក រងគ្រោះ ទៅលក់អោយ ឈ្មួញជួញដូរមនុស្ស រួចមក។
អ្នកស្រី Dong Wan អាយុ ៣១ឆ្នាំ បានសម្រក់ទឹកភ្នែក ខណៈពេលបីកូនប្រុសរបស់ខ្លួន នៅមន្ទីរពេទ្យមួយកន្លែង ក្នុងតំបន់ទីប្រជុំជន Fuping ប្រទេសចិន។ យ៉ាងណាមិញ គ្រូពេទ្យផ្នែកសម្រាលកូនម្នាក់ ឈ្មោះ Zhang Lin ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយពីប៉ុនប៉ងព្យាយាម យកទារក ដែលជាកូន របស់ អ្នកស្រី Dong Wan យកទៅលក់ អោយឈ្មួញជួញដូរមនុស្ស ដោយគ្រូពេទ្យស្រីរូបនេះ បានកុហកថា កូនរបស់គាត់ កើតមកមានសុខភាពមិនល្អ ហើយនឹងអាចស្លាប់ ក្នុងពេលខាងមុខដ៏ខ្លី។ ក្នុងនោះដែរ គ្រូពេទ្យចិត្តអប្រិយរូបនេះ ថែមទាំងបាន បញ្ចុះបញ្ចូលដល់ ស្រ្តីជាម្តាយ អោយចុះហត្ថលេខា ប្រគល់ទារក អោយមកខាងមន្ទីរពេទ្យ ជាអ្នកចាត់ចែង ទៀតផង មុនពេល យកទៅលក់អោយ ឈ្មួញ ក្នុងតម្លៃ ៤៦០០ ដុល្លារអាមេរិក។ ទោះជាយ៉ាងណា ប៉ូលីសស៊ើបអង្កេត បានសង្ស័យទៅលើ គ្រូពេទ្យស្រីរូបនេះ ទើបឈានដល់ការរកឃើញការពិត និង អាចនាំយកទារក មកប្រគល់អោយស្រ្តីជាម្តាយវិញ។
តើប្រិយមិត្តយល់យ៉ាងណា?




















ដោយ សី