នារីម្នាក់ ស្រាត ឈរស្រែក ឡូឡា កណ្ដាលវាល គ្មានអៀនខ្មាស

8/01/2013 0 Comments A+ a-

ហេតុការណ៍ដ៏គួរ អោយហួសចិត្តមួយ បានកើតឡើង នៅតាមដងផ្លូវ នៅខេត្ត Liaoning ប្រទេសចិន ដោយមាន នារីអាយុ ខ្ទង់ប្រហែល ជា ៣០ឆ្នាំ បានដើរស្រាត និង ស្រែកជេរ គេ ជេរឯង ពាសពេញ ដងផ្លូវ។
បើតាមសាក្សីដែល បានឃើញ សកម្មភាពនេះ បាននិយាយអោយដឹងថា គេបានឃើញ នារីមិនស្គាល់អត្តសញ្ញាណនេះ ដើរស្រាត ចុះឡើង ដោយស្រែក ឡូឡា ថែមទាំងវាយ កញ្ចក់ ឡាន ដែលបានចត នៅលើដងផ្លូវនោះ ទៀតផង។
ភ្លាមៗនោះ ក៏មាន ប៉ូលីសស្រី ៦នាក់ បានចុះមក ធ្វើអន្តរាគមន៍ ដោយបាន យកសំពត់ខ្មៅ មួយផ្ទាំងធំ មកបាំង រុំខ្លួននាង ព្រមទាំងនិយាយ បញ្ចុះបញ្ចូល នាងអោយស្លៀកពាក់វិញ ដោយប្រើរយៈពេល ដល់ទៅ ២ម៉ោង។
ក្រោយពីបានសម្របសម្រួល ពួកគេ ក៏បាននាំរូបនាង ទៅកាន់ ស្នាក់ការ ប៉ូលីស ហើយបាន ទាក់ទង ទៅម្ដាយ របស់នាងផងដែរ។ ម្ដាយនាង បានបញ្ជាក់ ប្រាប់ប៉ូលីសថា កូនរបស់គាត់ មានជំងឺវិកលចរិត ចាប់តាំងពីនាងបាន លែងលះរួចមក។
ប្រភព : ខ្មែរឡូត