រូបភាពអាពា ហ៍ពិពាហ៍ បែបប្រឡូក ប្រឡាក់ ដ៏ស្រស់ស្អាត ទាំង ១២
មនុស្សជាច្រើនៗ តែងតែមានចិត្ដគំនិត និងគម្រោងខុសៗគ្នា ទៅលើការរៀបចំអាពាហ៍ពិពាហ៍ និងការថតរូប ដែលអ្វីដែលប្លែកសម្រាប់សម័យថ្មីនេះ បែរជាមានគូស្នេហ៍មិនតិចនោះទេ ដែលបែរជាចូលចិត្ដថតរូបរៀបការ បែបប្រឡាក់ប្រឡូកទៅវិញ ។
យ៉ាងណាមិញ មានគូស្នេហ៍ជាច្រើន តែងតែថតរូបមុនពេលរៀបការ ដែលនៅក្នុងនោះ ភាគច្រើនតែងតែចង់បានភាពស្រស់ស្អាត ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនោះ។ តែសង្កេតមកមើលពេលថ្មីៗនេះ បែរជាមានកូនកំលោះ និងកូនក្រមុំថតរូបភាពប្លែកៗ ដូចជា ទម្លាក់ខ្លួនពីលើជ្រោះ វារឡើងដើរឈរ ជិះឆ័ត្រយោង និងថើបគ្នានៅក្រោមទឹក ដែលរូបភាពទាំងនេះ ត្រូវបានគេដាក់ឈ្មោះថា រូបថតអាពាហ៍ពិពាហ៍ប្រឡូកប្រឡាក់ បែបសំរាមនោះ។ តែរូបភាពទាំងនោះ សុទ្ធសឹងតែមានភាពស្រស់ស្អាត ប្លែកនិងមិនគួរឲ្យជឿ ដែលមិនដូចជាអ្វីដែលយើងនឹកស្មាននោះទេ។
ចង់ដឹងយ៉ាងណា សូមមើលរូបភាពខាងក្រោម៖
From : ខ្មែរឡូត