បុរសស្រវឹង ស្រាម្នាក់ ត្រូវសត្វឆ្កែខាំ យកប្រដាប់ភេទ ទៅបាត់ (មានវីដេអូ)

8/04/2013 0 Comments A+ a-

យោងតាមប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា បុរសម្នាក់ មកពីទីក្រុង Santiago ប្រទេស ឆីលី បានស្រវឹងស្រា ហើយក្រោយពីស្វាងស្រា ក្រោកមកវិញ ស្រាប់តែប្រដាប់ភេទ របស់គាត់ បានបាត់ទៅហើយ។
លោក Geraldo Ramos អាយុ ៤៥ឆ្នាំ មានដើមកំណើត នៅសាធារណៈរដ្ឋ Dominican បាននិយាយថា គាត់ពិតជាមិនដឹងថា ប្រដាប់ភេទរបស់គាត់ បាត់ទៅណា ពិតមែន ប៉ុន្តែ អ្នកជិតខាង បានប្រាប់ដល់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកថា គាត់បានឃើញ បុរសរងគ្រោះ ត្រូវសត្វឆ្កែ វាយប្រហារ ក្នុងពេលដែលគាត់ កំពុងតែស្រវឹងស្រានោះ។ យ៉ាងណាមិញ ប្រដាប់ភេទរបស់គាត់ មិនទាន់ ត្រូវបាននរណា រកឃើញនៅឡើយនោះទេ ចំណែក សត្វឆ្កែដែលជាប់ពាក់ព័ន្ធ ទៅនឹងការលើកឡើង របស់អ្នកជិតខាង របស់គាត់ ដែលបានឃើញ ហេតុការណ៍នោះ ក៏មិនទាន់រកឃើញ ដូចគ្នា។ ទោះជាយ៉ាងណា ប្រសិនជារឿងនេះ ជាការពិតមែន ករណីបែបនេះ ក៏មិនមែន ជាលើកទៅមួយនោះដែរ ព្រោះតែកាលពីប៉ុន្មានសប្តាហ៍មុន ក៏ធ្លាប់មាន បុរសម្នាក់ ត្រូវបានសត្វឆ្កែខាំស៊ីប្រដាប់ភេទ ខណៈពេល កំពុងតែសន្លប់បាត់ ស្មារតី ផងដែរ។
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះករណីដ៏ចម្លែកបែបនេះ?





From :ខ្មែរឡូត