ជនតិរច្ឆាន ធ្លាប់ជាប់គុក ចេញមកវិញរំលោភ ក្មេងស្រីអាយុ៩ឆ្នាំ ហើយប៉ងសម្លាប់បំបិទមាត់
ខេត្ដកំពង់ចាម ៖ ជនឧក្រិដ្ឋម្នាក់ដែល គេដឹងថាធ្លាប់ជាប់គុកចេញចូលដូចដេក អូតែលនោះ ឥឡូវចេញមកវិញធ្វើសកម្ម ភាពរំលោភក្មេងស្រីអាយុ៩ឆ្នាំហើយចាប់ ជ្រមុជទឹកប៉ងសម្លាប់បំបិទមាត់ទៀត ។
ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៧និង១០នាទី ថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៣ នៅចំណុចថ្លុកទឹកមួយ ជិតសាលាបឋមសិក្សាទួលកណ្ដាល ឋិតក្នុងភូមិកណ្ដោលត្បូង ឃុំជីគរ ស្រុកត្បូង ឃ្មុំ ខេត្ដកំពង់ចាម ។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្ដបានឱ្យដឹង ថា ជនសង្ស័យខាងលើនេះឈ្មោះ វីន ស៊ីវ៉ា ហៅគោ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិរកាឃ្នួចត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ ។ ចំណែកកុមារីរងគ្រោះមានឈ្មោះ ហ.ឈ.ហ អាយុ៩ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើនេះ ។ លោកបានបន្ដ ឱ្យដឹងថា ពេលដែលជនសង្ស័យធ្វើសកម្ម ភាពចាប់រំលោភក្មេងស្រីរងគ្រោះយ៉ាង ព្រៃផ្សៃនិងចាប់ជ្រមុជក្បាលចូលក្នុងទឹកប៉ងសម្លាប់បំបិទមាត់នោះសំណាងល្អដែល មានបុរសម្នាក់បានឃើញទាន់ក៏ស្ទុះទៅ ចាប់ជនសង្ស័យហើយក្មេងស្រីរងគ្រោះ ក៏បានរួចពីសេចក្ដីស្លាប់ ។ បន្ទាប់មកជនសង្ស័យត្រូវបានប្រជាពលរដ្ឋចាប់ ប្រគល់ឱ្យទៅនគរបាលស្រុក ។
លោកបញ្ជាក់ថា ហេតុការណ៍នេះ វាជាសំណាងរបស់ក្មេងស្រីរងគ្រោះដែល បានរួចពីការស្លាប់ ព្រោះេពេលជន សង្ស័យធ្វើសកម្មភាពសម្លាប់ មានសត្វ ឆ្កែមួយក្បាលបានព្រុសយ៉ាងសន្ធាប់ទើបបុរសខាងលើឆ្ងល់ទៅអឺតមើលឃើញ ហេតុការណ៍នេះក៏ស្ទុះទៅឃាត់និងចាប់ ជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ច ។
លោកបញ្ជាក់បន្ថែមទៀតថា ស៊ីវ៉ា ហៅគោនេះកន្លងមកធ្លាប់ត្រូវសមត្ថកិច្ច ចាប់ខ្លួនមកកាត់ទោសនិងធ្លាប់ជាប់គុក ញឹកញាប់ណាស់ពីបទចោរកម្ម ប៉ុន្ដែត្រូវបានដោះលែងជាបន្ដបន្ទាប់ ហើយចុងក្រោយនេះត្រូវបានដោះលែងចេញពីគុក កាលពីដើមខែមករា ឆ្នាំ២០១៣ ដោយ មិនព្រមរាងចាលក៏បានធ្វើសកម្មភាពរំលោភក្មេងស្រីនិងប៉ងសម្លាប់បំបិទ មាត់ទៀត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ រូបនេះបានឆ្លើយបដិសេធថាគេរំលោភ ក្មេងស្រីមិនបានសម្រេចទេ គ្រាន់តែ ចាប់បឺតមាត់ប៉ុណ្ណោះ ព្រោះគេស្រវឹង ។ ទោះយ៉ាងណាសមត្ថកិច្ចអះអាងថាគ្រូ ពេទ្យស្រុកបានពិនិត្យកោសល្យវិច័យទៅ លើប្រដាប់ភេទក្មេងស្រីឃើញថា ក្មេង ស្រីរូបនេះត្រូវជនសង្ស័យឈ្មោះ ស៊ីវ៉ា រំលោភបានសម្រេចពិតមែន ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំ រឿងនេះបញ្ជូនទៅសាលាដំបូងខេត្ដដើម្បី ដាក់ទោសតាមច្បាប់ ៕
_________________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត
