មិត្ដភក្ដិ​ហៅ​ ទៅ​ផឹកស៊ី​រួច​ចាប់​ អា​រក​សម្លាប់​ប្លន់​ យក​ទូរស័ព្ទ​អាយ​ហ្វូ​ន​ និង​ចិញ្ចៀនពេជ្រ​តម្លៃ​១.២០០$

8/10/2013 0 Comments A+ a-

ខេត្ដស្វាយរៀង​ ៖​ បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​ លីមីត​ធី​តម្នាក់​ត្រូវ​ជន​ដៃដល់​ជា​ឃាតក​ ចាប់​អា​រក​សម្លាប់​ប្លន់​យក​ទូរស័ព្ទ​ម៉ាក​ អាយ​ហ្វូ​ន​ និង​ចិញ្ចៀនពេជ្រ​មួយ​វង់​តម្លៃ​១.២០០​ដុល្លារ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​មិន​ឆ្ងាយ​ពីមុខ​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​ ក្នុងភូមិ​តារាង​បាល់​ សង្កាត់​គយ​ត្របែក​ ក្រុង​-​ខេត្ដស្វាយរៀង​ ។​ នេះ​បើ​យោង​ តាម​ការ​អះអាង​របស់​ស្ដ្រី​ ចិន្ដា​ នី​ អាយុ​ ២៤​ឆ្នាំ​ជា​ភរិយា​របស់​ជន​រង​គ្រោះ​ ។​
​ស្ដ្រី​ ចិន្ដា​ នី​ បានឱ្យ​ដឹង​ថា​ ប្ដី​របស់​ នាង​ដែល​ត្រូវ​ជន​ដៃដល់​សម្លាប់​មាន​ ឈ្មោះ​ ស៊ា​ន​ ប៊ុ​ន​ស្រ៉ី​ អាយុ​២៧​ឆ្នាំ​ មាន​ មុខរបរ​ជា​បុគ្គលិក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​ វត្ថុ​ស្ថាបនា​លីមីត​ធី​ត​ប្រចាំ​នៅ​ខេត្ដ​ ស្វាយ​រៀង​ ។​ ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ ដឹង​ទៀត​ថា​ មុន​ពេល​កើតហេតុ​នៅ​ វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​ ២០១៣​ ប្ដី​របស់​គាត់​ដេក​នៅ​ក្នុងផ្ទះ​ជា​ មួយ​គ្នា​រួម​ជាមួយនឹង​កូនស្រី​អាយុ​ទើប​ ១៤​ខែ​ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​ បាន​ទូរស័ព្ទ​ហៅ​ប្ដី​របស់​នាង​ទៅ​ផឹកស៊ី​ជាមួយ​គ្នា​ ។​ បន្ទាប់​មក​ក៏​មាន​ម៉ូតូ​មួយ​ គ្រឿង​មក​ដឹក​ប្ដី​គាត់​ចេញពីផ្ទះ​ តែ​នាង​ ពុំ​បានឃើញ​មុខ​បុរស​ដែល​មក​ដឹក​ប្ដី​នោះ​ទេ​ ។​ លុះ​ប្ដី​គាត់​ចេញ​ទៅ​អស់​រយៈ​ ពេល​ច្រើន​ម៉ោង​នាង​ក៏​ទូរស័ព្ទ​ទៅ​រក​ប្ដី​ តែ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ​ទេរ​ហូត​ដល់​ ម៉ោងជាង​៣​ទៀប​ភ្លឺ​គាត់​ទូរស័ព្ទ​ម្ដងទៀត​តែ​ពុំ​អាច​ទំនាក់ទំនង​បាន​ឡើយ​ ។​
​ប្រពន្ធ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា​ នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​ ២០១៣​ អ្នក​ភូមិ​ម្នាក់​បាន​រត់​មក​ប្រាប់​ ថា​ បានឃើញ​ប្ដី​គាត់​ដេក​ស្លាប់​នៅ​មិន​ ឆ្ងាយ​ពីមុខ​ផ្ទះ​ដោយ​មាន​ស្នាម​អា​រក​ និង​កាប់​ជា​ច្រើន​កន្លែង​ ។​
​ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ដែរ​ថា​ មុន​ពេល​ប្ដី​គាត់​ចេញពីផ្ទះ​បាន​ប្រាប់​ថា​ មិត្ដភក្ដិ​បាន​ទូរស័ព្ទ​ទៅ​ចូលរួម​កម្មវិធី​ ជួបជុំ​ផឹកស៊ី​មួយ​ ប៉ុន្ដែ​ប្ដី​គាត់​មិន​បាន​ បញ្ជាក់​ថា​ ទៅ​កន្លែង​ណា​នោះ​ទេ​ ។​ ​នគរបាល​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ត្រូវ​ឃាតក​កាប់​នៅ​លើ​ក្បាល​ចំនួន​១១​ កាំបិត​ និង​អារផ្ដាច់​បំពង់ក​ ហើយ​មាន​ ស្នាម​ខ្សែភ្លើង​ឆក់​នៅ​ជើង​ខាងស្ដាំ​ទៀត​ផង​ ។​
​ចំពោះ​ករណី​ឃាតកម្ម​ដ៏​ឃោ​ឃៅ​ នេះ​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឱ្យ​ ក្រុម​គ្រួសារ​ប្រារឰ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​សមត្ថកិច្ច​កំពុង​ស្វះស្វែង​ស្រាវ​ ជ្រាវ​រក​ជន​ដៃដល់​ដើម្បី​ឃាត់ខ្លួន​យក​ ទៅ​ផ្ដន្ទាទោស​ ។​ ​បើ​ទោះបីជា​សមត្ថកិច្ច​នៅ​ពុំ​ទាន់​ សន្និដ្ឋាន​ជាក់លាក់​ពី​ករណី​ឃាតកម្ម​ទៅ​ លើ​បុរស​រង​គ្រោះ​ក៏​ដោយ​ មានកា​លើក​ ឡើង​ថា​ ជន​ដៃដល់​គឺជា​មិត្ដភក្ដិ​នឹង​ជន​ រង​គ្រោះ​ ព្រោះ​បើ​ពុំ​មែន​ជា​អ្នក​ជិតដិត​ ទេ​នោះ​គេ​ (​ជន​ដៃដល់​)​ មិន​អាច​មាន​ លេខ​ទូរស័ព្ទ​ជន​រង​គ្រោះ​ ហើយ​ហៅ​ចេញ​ ទៅ​ផឹកស៊ី​ុ​ទាំង​យប់​ព្រលប់​បាន​ឡើយ​ ៕
​​​​​​          ប្រភពពីនគរវត្ត