ចៅអធិការ​និង​ គ្រូសូត្រស្ដាំ​នៅ​ វត្ដ​ប្រាសាទ គោក​ចក​ទាស់​ គ្នា​ព្រោះ​រឿង​ ចង់បាន​បុណ្យស័ក្ដិ​

8/31/2013 0 Comments A+ a-

ខេត្ដសៀមរាប​ ៖​ មាសប្រាក់​ បុណ្យ​ស័ក្ដិ​ អំណាច​ ទាំង​៣​នេះ​ជា​តម្រូវការ​ សម្រាប់​មនុស្សលោក​មួយ​ចំនួន​តែងតែ​ ប្រាថ្នា​ចង់បាន​ដើម្បី​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ មិន​ថា​អ្នកបួស​ អ្នក​កាន់សីល​ ឬ​គ្រ​ហត្ថ​នោះ​ទេ​ រហូត​ធ្វើ​ឱ្យ​មនុស្ស​ទាំងនោះ​លែង​ស្គាល់​បាប​និង​ បុណ្យ​ គុណ​ទោស​អ្វី​ទាំងអស់​។​
​ជាក់ស្ដែង​ដូច​ជា​ទំនាស់​ពាក្យ​សម្ដី​ មួយ​បាន​កើតឡើង​អូស​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ រវាង​ព្រះ​ចៅ​ព្រះ​អធិការ​នឹង​ ព្រះ​គ្រូសូត្រស្ដាំ​គង់នៅ​វត្ដ​ប្រាសាទគោក​ចក​ ស្ថិត​នៅ​សង្កាត់​គោក​ចក​ ក្រុង​ សៀមរាប​ រហូត​មាន​មន្ដ្រី​មន្ទីរ​ធម្មការ​ ចុះ​មក​ដោះស្រាយ​និង​សម្របសម្រួល​ ជា​បន្ដបន្ទាប់​ ប៉ុន្ដែ​ដំណោះស្រាយ​នោះ​ ហាក់ដូចជា​ចាក់ទឹក​លើ​ស្លឹក​ឈូក​ដដែល​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ ពិសេស​អ្នក​គោរព​ ព្រះពុទ្ធ​សាសនា​រិះគន់​ទៅ​អ្នកបួស​ទាំង​ នោះ​ថា​ជា​ការ​បួស​សន្សំទ្រព្យ​ ឬ​បួស​ សន្សំ​បាប​ទៅ​វិញ​ទេ​ ។​ ករណី​នេះ​បាន​កើត​ ឡើង​តាំងពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ​ ក៏​ប៉ុន្ដែ​នៅ​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៣​នេះ​ បាន​ផ្ទុះ​ទំនាស់​សា​ជា​ថ្មី​ម្ដងទៀត​ ធ្វើ​ឱ្យ​ ផ្អើល​ដល់​យាយជី​តាជី​ និង​ព្រះសង្ឃ​ពេញ​វត្ដ​ ។​
​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នេះ​ត្រូវ​បាន​ភាគី​ទាំង​ សងខាង​ចោទប្រកាន់​គ្នា​ទៅ​វិញ​មក​ដោយ​ ព្រះ​ចៅអធិការ​ព្រះ​នាម​ រី​ សុភា​ បាន​ ចោទប្រកាន់​ព្រះ​គ្រូសូត្រស្ដាំ​ព្រះ​នាម​ ហែម​ គឹ​ម​សាន្ដ​ គង់នៅ​វត្ដ​ជាមួយ​គ្នា​ថា​ បាន​ប្រមូល​ស្នាម​មេដៃ​ព្រះសង្ឃ​ដែល​គង់​ នៅ​ក្នុង​វត្ដ​យក​ទៅ​ប្ដឹង​មន្ទីរ​ធម្មការ​ដើម្បី​ ដក​ព្រះ​អង្គ​ចេញពី​ព្រះ​ចៅអធិការ​វត្ដ​ ។​
​ព្រះ​តេជគុណ​ព្រះ​នាម​ រី​ សុភា​ ព្រះ​ជន្ម​៤៣​វស្សា​ គង់នៅ​វត្ដ​ខាងលើ​មាន​ថេរ​ ដីកា​កាលពី​ថ្ងៃ​ទី​២៩​ ខែសីហា​ថា​ ព្រះ​អង្គ​ ធ្វើ​ជា​ចៅអធិការ​វត្ដ​នេះ​រយៈពេល​៧​ឆ្នាំ​ មក​ហើយ​តាម​ឋានានុក្រម​ត្រឹមត្រូវ​និង​ បាន​កសាង​សមិទ្ធផល​ក្នុង​វត្ដ​ជា​ច្រើន​ទៀត​ ផង​ ។​ ព្រះ​អង្គ​បន្ដ​ថា​ ព្រះ​គ្រូសូត្រស្ដាំ​ព្រះ​ នាម​ ហែម​ គឹ​ម​សាន្ដ​ គង់នៅ​វត្ដ​ខាងលើ​ ជាមួយ​គ្នា​បាន​ប្រមូល​ស្នាម​មេដៃ​ព្រះ​ សង្ឃ​ប្ដឹង​ទម្លាក់​ព្រះ​អង្គ​ចេញពី​ចៅអធិការ​ នេះ​ដើម្បី​ចង់​ធ្វើ​ជា​ចៅអធិការ​វត្ដ​ខ្លួនឯង​ប៉ុណ្ណោះ​ និង​ច្រណែនឈ្នានីស​ខណៈ​មិន​ បាន​ធ្វើ​ជា​ចៅអធិការ​វត្ដ​ ។
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​ព្រះ​ តេជគុណ​ព្រះ​នាម​ ហែម​ គឹ​ម​សាន្ដ​ ព្រះ​ ជន្ម​៣៣​វស្សា​ ជា​គ្រូសូត្រស្ដាំ​ មាន​ថេរ​ ដីកា​ថា​ ព្រះ​អង្គ​មិន​មានគំនិត​ប្រមូល​ ស្នាម​មេដៃ​ប្ដឹង​ព្រះ​ចៅអធិការ​វត្ដ​ឱ្យ​ ចុះ​ចេញពី​តំណែង​ដើម្បី​ចង់​ធ្វើ​ជា​ចៅ​ អធិការ​វត្ដ​ដោយ​ខ្លួន​អង្គ​ឯង​ និង​ការ​ ច្រណែនឈ្នានីស​នោះ​ទេ​ ។​ ព្រះ​អង្គ​បន្ដ​ថា​ ការ​មាន​សង្ឃដីកា​បែប​នេះ​ គឺ​បង្ខូច​ កេ​រិ៍​ឈ្មោះ​ និង​ជា​ការ​ទម្លាក់​កំហុស​ឱ្យ​ព្រះ​ អង្គ​ចុះ​ចេញពី​តំណែង​ព្រះ​គ្រូសូត្រស្ដាំ​តែ​ ប៉ុណ្ណោះ​ ។​ ព្រះ​អង្គ​បញ្ជាក់​ថា​ ក្នុង​មួយ​ ថ្ងៃៗ​ព្រះ​អង្គ​គិតតែ​បិណ្ឌបាត​ សូត្រ​មន្ដ​ និង​ធ្វើ​កិច្ចការ​វត្ដ​តែ​ប៉ុណ្ណោះ​ទេ​ ។​
ទាក់ទង​នឹង​អធិករណ៍​ដោយសារ​បុណ្យ​ ស័ក្ដិ​នេះ​ លោក​ស៊ឹ​ម​ តាត់​ ជាម​ន្ដ្រី​ ធម្មការ​ក្រុង​សៀមរាប​មាន​ប្រសាសន៍​ថា​ ករណី​នេះ​មាន​មន្ដ្រី​សង្ឃ​បាន​ចុះ​ដោះ​ ស្រាយ​ និង​សម្រួល​ឱ្យ​ព្រះសង្ឃ​ទាំង​២​អង្គ​ នោះ​ត្រូវរ៉ូវ​គ្នា​វិញ​ហើយ​ ហើយ​ក៏​មិន​ អាច​ឱ្យ​មាន​ផ្ទុះ​អធិករណ៍​អី​នោះ​ដែរ​ ។​ លោក​បន្ដ​ថា​ ព្រះសង្ឃ​ដែល​បួស​បម្រើ​ ព្រះពុទ្ធ​សាសនា​ត្រូវ​គោរព​តាម​ធម៌​ វិន័យ​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ត្រូវ​គោរព​ តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ។​
ទោះ​យ៉ាងណា​ពុទ្ធបរិស័ទ​ដែល​គោរព​ ព្រះធម៌​ព្រះពុទ្ធ​ ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ ចុះ​ទៅ​ពិនិត្យ​ និង​ដោះស្រាយ​ទំនាស់​នោះ​ ឱ្យ​មាន​ភាព​យុត្ដិធម៌​និង​ត្រឹមត្រូវ​ កុំ​ ប្រកាន់​ម្ខាងៗ​ដាក់ខ្លួន​ដើម្បី​ឱ្យ​ដឹង​ថា​ ព្រះ​សង្ឃ​អង្គ​ណាមួយ​ជា​អ្នក​ចង់បាន​តួនាទី​ ព្រះ​ចៅអធិការ​វត្ដ​នោះ​ កុំឱ្យ​ប៉ះពាល់​ ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​ដែល​ជា​ សាសនា​របស់​រដ្ឋ​ ៕
_________________________
ប្រភពពីនគរវត្ត