បុរស​ស្រវឹង ស្រា​ម្នាក់​ត្រូវ​បាន​ មិត្ដភក្ដិ​យក​មក​ ទម្លាក់​​ចោល​មុខ​ ក្រុមហ៊ុន​ ជេ​ អាយ​ វី​ សង្ស័យ​ប្លន់​យក​ម៉ូតូ​

8/31/2013 0 Comments A+ a-

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​ស្ដូកស្ដឹង​និង​ធុំក្លិន​ស្រា​ ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ទំនង​ ជា​ត្រូវ​មិត្ដភក្ដិ​បបួល​ឱ្យ​ផឹកស្រា​ស្រវឹង​ រួច​យក​មក​ទម្លាក់​ចោល​នៅ​ច​ញ្ចើ​ម​ផ្លូវ​មុខ​ក្រុមហ៊ុន​ ជេ​ អាយ​ វី​ ហើយ​ក៏​ជិះ​ម៉ូតូ​ យក​ទៅ​បាត់​ស្រមោល​ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ ពី​វេលា​ម៉ោង​៩​និង​២៥​នាទី​យប់​ ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៣​ តាម​បណ្ដោយ​ផ្លូវ​ ព្រះ​មុនី​រ៉េ​ត​ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​
​តាម​សម្ដី​សន្ដិសុខ​ម្នាក់​ឈ្មោះ​ ជា​  ភា​រ័​ត្ន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ដែល​យាម​ នៅ​ក្បែរ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​ បុរស​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ ម៉ាក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​  ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។​ ខណៈ​មក​ដល់​ ចំណុច​មុខ​ក្រុមហ៊ុន​ជេ​ អាយ​ វី​ ស្រាប់តែ​ ពួក​គេ​បាន​នាំ​គ្នា​ឈប់​ហើយ​ពេល​នោះ​ ពួក​គេ​ក៏​បាន​ដាក់​បុរស​ម្នាក់​ឱ្យ​ដេក​នៅ​ លើ​ច​ញ្ចើ​ម​ផ្លូវ​រួច​ពួក​គេ​ក៏​ជិះ​ម៉ូតូ​បន្ដ​ ដំណើរ​ទៅ​បាត់​ឈឹង​ដោយ​បន្សល់​ទុក​ បុរស​ខាងលើ​នេះ​ឱ្យ​ដេក​សន្លប់​ស្ដូកស្ដឹង​ តែ​ម្នាក់ឯង​ ។​
​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ក៏​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​និង​ទាក់ទង​ ហៅ​រថយន្ដ​សង្គ្រោះ​បន្ទាន់​មក​ដឹក​ជន​រង​ គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ផង​ដែរ​ ហើយ​ករណី​នេះ​ត្រូវ​បាន​សមត្ថកិច្ច​និង​ប្រជា​ ពលរដ្ឋ​សង្ស័យ​ថា​ជា​ករណី​មិត្ដភក្ដិ​ស៊ី​ដាច់​មិត្ដភក្ដិ​ ៕
____________________
ប្រភពពីនគរវត្ត