អាណាព្យាបាល​​ មួយ​ចំនួន​មិន​ ពេញចិត្ដ​ចំពោះ​ សាលា​ហ្សា​ម៉ា​ន់​

8/31/2013 0 Comments A+ a-

អាណាព្យាបាល​សិស្ស​ដែល​បាន​ធ្លាប់​រៀន​នៅ​សាលា​ហ្សា​ម៉ា​ន់​ ទាំង​ថ្នាក់​បឋម​ សិក្សា​ ក៏​ដូច​ជា​មធ្យមសិក្សា​ ហើយ​ពេល​នេះ​បាន​បញ្ឈប់​កូន​លែងឱ្យ​រៀន​នៅ​សាលា​ ខាងលើ​នេះ​និយាយ​ថា​ ការ​អប់រំ​របស់​សាលា​ហ្សា​ម៉ា​ន់​ មិន​មានគុណ​ភាព​ស្ដង់ដារ​ ឬ​អប់រំ​សីលធម៌​រស់នៅ​ឱ្យ​បាន​ល្អ​ប្រសើរ​នោះ​ឡើយ​ ។​ កូនសិស្ស​ដែល​ចេញពី​សាលា​ ហ្សា​ម៉ា​ន់​ ខ្វះខាត​សីលធម៌​ក្នុង​ការ​រស់នៅ​ ក៏​ដូច​ជា​មិន​គោរព​អាណាព្យាបាល​ជា​ ដើម​ ។​
ប្រភព​បាន​រាយការណ៍​ថា​ នៅ​ក្នុង​សាលា​ ការ​សិក្សា​រៀនសូត្រ​ជា​រឿង​ធម្មតា​ មួយ​ ប៉ុន្ដែ​សីលធម៌​រវាង​សិស្ស​នឹង​គ្រូ​ ហាក់ដូចជា​ស្មើគ្នា​ ពោល​គឺ​គ្រូ​មិន​បាន​យក​ ចិត្ដ​ទុកដាក់​បង្រៀន​សិស្ស​នោះ​ទេ​ ។​ គ្រូ​ជនជាតិ​ខ្មែរ​មិន​ខ្វល់​ចំពោះ​ការ​បង្រៀន​នោះ​ ឡើយ​ ។​ រីឯ​គ្រូ​ជា​ជនបរទេស​បាន​បង្កើត​វប្បធម៌​ស្មើភាព​ ពោល​គឺ​គ្រូ​និង​សិស្ស​ស្ទើរ​ តែ​អាច​ទះ​ក្បាល​គ្នា​បាន​ ។​ មិនតែប៉ុណ្ណោះ​គ្រូ​ជា​ជនបរទេស​ខ្លះ​ថែម​ទាំង​យក​វប្បធម៌​ បរទេស​មក​សាបព្រោះ​នៅ​ក្នុង​សាលា​នេះ​ទៀត​ផង​ ។​
សិស្ស​ធំៗ​ជជែក​គ្នា​លេង​នៅ​ក្នុង​ម៉ោង​សិក្សា​ ដោយ​មិន​ខ្លាចរអា​គ្រូ​នោះ​ឡើយ​ ។​ ក្រុម​កូន​អ្នកមាន​ប្រាក់​ចូល​រៀន​នៅ​ក្នុង​សាលា​នេះ​មួយ​ចំនួន​មិន​ទទួល​បាន​ចំណេះ​ ដឹង​សម​ទៅ​នឹង​ទឹក​លុយ​ដែល​បង់​ឱ្យ​សាលា​នោះ​ឡើយ​ ។​ ពួក​គេ​ទៅ​សាលា​ឱ្យ​ផុត​តែ​ ពី​ផ្ទះ​ប៉ុណ្ណោះ​ ពីព្រោះ​សាលា​នោះ​ធូររលុង​ហួសហេតុ​ពេក​ចំពោះ​បញ្ហា​សីលធម៌​ ។​
នៅ​មានរឿង​រ៉ាវ​ជា​ច្រើន​ទៀត​ដែល​អាណាព្យាបាល​សិស្ស​នៅ​ក្នុង​សាលា​នេះ​បាន​ និយាយ​ហើយ​ថា​ ការ​បញ្ជូន​កូន​ឱ្យទៅ​រៀន​នៅ​សាលា​ហ្សា​ម៉ា​ន់​ គឺជា​ការ​ខាតបង់​ដ៏​ ធំ​មួយ​ទាំង​សេដ្ឋកិច្ច​និង​ពេលវេលា​ ៕
__________________________
ប្រភពពីនគរវត្ត