នគរបាល អន្តោប្រវេសន៍ ច្រកព្រំដែនដូង និងគ្រួសារ ក្រឡាប់រថយន្ត ស្លាប់ម្នាក់ របួស២នាក់

8/01/2013 0 Comments A+ a-

បាត់ដំបង៖ មន្រ្តីនគរបាល អន្តោប្រវេសន៍ នៅច្រកព្រំដែនដូង ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង លោក ស៊្រុន ម៉ុង បានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ៣ និង២៥ នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣  ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ ក្រឡាប់រថយន្ត ស្ថិតនៅភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ខណៈភរិយា និងបុរសម្នាក់ទៀតរងរបួស ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ រួមជាមួយភារិយា និងបុរសម្នាក់ទៀត បានធ្វើដំណើរតាមរថយន្តនីសាន់ ពីស្រុកថ្មគោល ឆ្ពោះទៅស្រុកកំរៀង។ លុះដល់ចំណុចកើតហេតុ ជាកន្លែងផ្លូវកោងខ្លាំងនោះ ស្រាប់តែរេចង្កូតក្រឡាប់ធ្លាក់ទឹកប្រឡាយបណ្តាលឲ្យលោក ស្រ៊ុន ម៉ុង ជាអ្នកបើកបរបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ដោយឡែកភរិយា និងបុរសរួមដំណើរ ត្រូវបានកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ភ្លាមៗ និងនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕ប្រភព ដើមអម្ពិល