ជម្លោះ​ក្នុង​វង់​ ផឹកស៊ី​បងថ្លៃ​ ប្រើ​ពូថៅ​កាប់​ ប្អូនថ្លៃ​ដេរ​ជាង​១០​ថ្នេរ​

8/01/2013 0 Comments A+ a-

ខេត្ដ​ប៉ៃលិន​ ៖​ អំពើ​ហិង្សា​ក្នុង​វង់​ផឹក​ ស៊ី​មួយ​បង្ក​ឱ្យ​បុរស​ម្នាក់​រង​របួស​ដេរ​ជាង​១០​ថ្នេរ​ដោយសារ​បងថ្លៃ​កាប់​នឹង​ពូថៅ​ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​ក្នុងភូមិ​ ទឹក​ចេញ​ ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ​ ខេត្ដ​ប៉ៃលិន​ ។​
ជន​រង​គ្រោះជា​ប្អូនថ្លៃ​ត្រូវ​បាន​គេ​ ស្គាល់ឈ្មោះ​ផុ​ន​ ស៊ី​ណា​ ហៅ​ខ្ញី​ ភេទ​ ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​សួន​អំពៅ​ ខាងលិច​ សង្កាត់​-​ក្រុង​-​ខេត្ដ​ប៉ៃលិន​ ។​ រីឯ​ជន​ដៃដល់​ជា​បងថ្លៃ​ឈ្មោះ​ ឆែម​ នី​ ហៅ​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មាន​ មុខរបរ​ធ្វើ​ចម្ការ​ រស់នៅ​ភូមិ​ក្រ​ងោក​ ឃុំ​ ស្ទឹង​ត្រង់​ ស្រុក​សាលា​ក្រៅ​ ខេត្ដ​ប៉ៃលិន​ បាន​រត់គេច​ខ្លួន​ប្រាក់​បន្ទាប់​ពី​ប្រើ​ពូថៅ​ កាប់​ប្អូនថ្លៃ​ឱ្យ​រង​របួសធ្ងន់​រួច​មក​ ។​
សាច់ញាតិ​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា​ មុន​ ពេល​កើតហេតុ​ជន​ដៃដល់​ជា​បងថ្លៃ​និង​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​រួម​គ្នា​ទៅ​ចម្ការ​ ដែល​ស្ថិត​នៅ​ចំណុច​ក្នុងភូមិ​កើតហេតុ​ ខាងលើ​ ។​ នៅ​ពេល​នាំ​គ្នា​ធ្វើ​ចម្ការ​បាន​ មួយសន្ទុះ​ធំ​ក៏​ឈប់​សម្រាក​ ហើយ​នាំ​គ្នា​ ផឹកស្រា​រហូត​ដល់​ស្រវឹង​រៀងៗ​ខ្លួន​ ។​ បើ​ តាម​ការ​អះអាង​ពី​ជន​រង​គ្រោះ​ ផុ​ន​ ស៊ី​ណា​ ហៅ​ខ្ញី​ឱ្យ​ដឹង​ថា​ ពេល​ដែល​ផឹកស្រា​អស់​ ចំនួន​៣​កែវ​រូបគេ​ពុំ​សូវ​ស្រួលខ្លួន​ក៏​ឡើង​ ទៅ​សម្រាក​លើ​អង្រឹង​ ។​ គ្រានោះ​ជន​ដៃ​ ដល់​ជា​បងថ្លៃ​ក៏​ស្ទុះ​ទៅ​ធាក់​មួយ​ជើង​ ហើយ​ក៏​បាន​ទាញ​យក​ពូថៅ​កាប់​ទៅ​លើ​ ជន​រង​គ្រោះ​ចំ​ក្បាល​រួច​ក៏​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើត​ហេតុតែ​ម្ដង​ ។​
នគរបាល​បានឱ្យ​ដឹង​ថា​ ករណី​ហិង្សា​ បង្ក​របួស​ស្នាម​រវាង​បងថ្លៃ​នឹង​ប្អូនថ្លៃ​នេះ​ សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ជន​ដៃដល់​ បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​៕
-ប្រភពពី  នគរវត្ត