បុរស​ម្នាក់​ព្យា​ យាម​​សម្រុក​​ ចូល​ផ្ទះ​​លោក​ ឧកញ៉ា​ អាន ​ម៉ារឌី អ្នក​​យាម​​ ផ្ទះបាញ់​កំញើញ​​ មួយគ្រាប់​​ ផ្អើល​​ទាំង​ព្រឹក​

8/08/2013 0 Comments A+ a-

ខេត្តកំពង់ចាម ៖ បុរសម្នាក់បានព្យាយាម សម្រុកចូលផ្ទះលោកឧកញ៉ា អាន ម៉ារឌី ប៉ុនប៉ងធ្វើសកម្មភាពអ្វីមួយ តែត្រូវបានអ្នកយាមផ្ទះ រារាំងមិនឱ្យចូលនិងដកកាំភ្លើងAK បាញ់ភ្ជុចដីកំញើញមួយគ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាព្រឹកថ្ងៃទី៨ សីហា ២០១៣ ស្ថិតក្នុងភូមិក្រពើគម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ។
ជនសង្ស័យត្រូវបានគេស្គាល់ ឈ្មោះថាន ប៊ុនធឿន ហៅរស់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែករំដេងកើត ឃុំពង្រ ស្រុកកោះសូទិន ហើយភ្លាមៗត្រូវ បានសមត្ថកិច្ចចាប់បញ្ជូនទៅអធិការដ្ឋានស្រុក ។
បើតាមការឱ្យដឹងពីសមត្ថកិច្ចថា ជនសង្ស័យខាងលើ ដំបូងឡើយបានព្យាមយាម ឡើងតាមរបងក្រោយផ្ទះ លោកឧញ៉ាអាន ម៉ារឌី បំណងចូលមកលួច ហើយត្រូវអ្នកយាម ផ្ទះដេញមិនឱ្យចូល ភ្លាមនោះជនសង្ស័យ ក៍បានរត់ចូល មកតាមច្រកមុខទៀត ដោយឃាត់មិនស្តាប់ អ្នកយាមផ្ទះក៏សម្រេច ដកកាំភ្លើងបាញ់គំរាម មួយគ្រាប់តែម្តង៕

ប្រភព : កោះសន្តិភាព