ជនល្មោភ កាមម្នាក់ ចាប់នារី ១៨ឆ្នាំ រំលោភជា ច្រើនថ្ងៃក្នុង បន្ទប់ក្រោមដី ផុសគំនិត ពីរឿង ប្រឡោមលោក

8/08/2013 0 Comments A+ a-

យោងតាមប្រភពព័ត៌មាន ឆាយណាដេលី របស់ចិន បានឲ្យដឹងថា បុរសម្នាក់ បានចាប់នារីវ័យក្មេង អាយុ ១៨ឆ្នាំ ម្នាក់ ឃុំទុកនៅក្នុង បន្ទប់ក្រោមដី និង រំលោភនាង ជាច្រើនលើក អស់រយៈ ១១ថ្ងៃ ទំរាំ តែនាងអាចរំដោះខ្លួនចេញពីទីនោះបាន ដោយប្រើកន្ត្រៃកាត់ក្រចក។
ជនល្មើស មានឈ្មោះ Chen Xiaolong អាយុ ៣៦ឆ្នាំ នៅទីក្រុង Xinyang ខេត្ត Henan ប្រទេសចិន បានមកធ្វើការ នៅក្នុងទីក្រុង Jiaxing នៃខេត្ត Zhejiang ដែលជាកន្លែង កើតមានហេតុការណ៍នេះឡើង។ ប៉ូលីសបានឲ្យដឹងថា ជនល្មើស បានចាប់ចង និង គំរាមដោយកាំបិត រួមនឹងដំបងឆក់ អោយនារីរងគ្រោះម្នាក់ ចូលទៅក្នុងបន្ទប់ក្រោមដី បណ្តោះអាសន្នមួយ ដែលជាកន្លែង ត្រូវជនល្មើសចាប់រំលោភ។
យ៉ាងណាមិញ នាងត្រូវជាប់ឃុំនៅទីនោះ អស់រយៈពេល ១១ថ្ងៃ ទំរាំនាង អាចកាត់ដែក បានសំរេច ជាមួយនឹងកន្ត្រៃកាត់ក្រចក រួចចេញទៅមាត់បង្អួច ដើម្បីស្រែកប្រាប់អោយគេជួយ ដល់រូបនាង។ ក្រោយមក អ្នករស់នៅទីនោះ បានរាយការណ៍ដល់ប៉ូលីស ទើបនាងត្រូវបានជួយសង្គ្រោះ ចេញពីកន្លែងនោះ។
ប៉ូលីសបាន ឲ្យដឹងទៀតថា នារីរងគ្រោះ ឈ្មោះ Guo រូបនេះ ត្រូវបានជនល្មើស ចាប់ដាក់ក្នុងទ្រុងទាំងស្រាតននលគក ហើយអនុញ្ញាត អោយងូតទឹក នៅខាងក្រៅបន្ទប់ក្រោមដីនោះ បានចំនួន ២ដង ហើយ ជនរងគ្រោះ មិនត្រឹមតែត្រូវបាន ជនល្មើស ចាប់រំលោភនោះទេ ថែមទាំងត្រូវ ថតរូបអាក្រាត និង គំរាម សម្លាប់ ទៀតផង។ ទោះជាយ៉ាងណា ពេលនេះ ជនល្មើស ត្រូវប៉ូលីសចាប់ខ្លួន ហើយរូបគេ បាននិយាយថា អំពើរបស់គេ គឺផុសគំនិតចេញមកពី រឿងប្រឡោមលោក តាមប្រព័ន្ធ អ៊ិនធើណេត ឬ អនឡាន។
តើប្រិយមិត្តយល់យ៉ាងណា?
ប្រភព : ខ្មែរឡូត