ដើរទិញសត្វឆ្កែ លក់ជំពាក់ស្នេហ៍ អ្នកមេម៉ាយកូនបី ត្រូវខ្វែវរបស់ប្រុសចាស់ “ភ្នំមួយមិនដែលមានខ្លា២”
បន្ទាយមានជ័យ ៖ ពាក្យចាស់លោកពោលថា ភ្នំមួយមិនដែលមានខ្លា២ទេ បើមាន២មានតែញីហើយនិងឈ្មោល រីឯ ចំពោះរឿងស្នេហានេះទៀតសោត គឺមានតួឯកតែ២នាក់ទេ ប្រសិនជាមាន៣នាក់ គឺមានអ្នកនរងគ្រោះ ព្រោះស្នេហ៍ មានតួជាអ្នកយំនិងតួជាអ្នកសើចតែប៉ុណ្ណោះ ។
ដូចជាក្នុងរឿងស្ត្រីមេម៉ាយម្នាក់មានអាយុ៤៣ ឆ្នាំ មានកូនម្នាក់មានប្រពន្ធ និង២នាក់ទៀតកំលោះ ក្រមុំ បានលួចរួមប្រតិព័ទ្ធជាមួយជនជាតិថៃ អាយុ៦០ឆ្នាំ អស់រយៈពេលជាង១ឆ្នាំទៅហើយនោះ ក្នុងខណៈពេលដែលនាងទៅធ្វើការនៅប្រទេសថៃ ឥឡូវ បែរជាស្ត្រីរូបនេះ បែរជាលួចរួមប្រតិព័ទ្ធជាមួយប្រុសជាជនជាតិខ្មែរ ដែលមានអាយុ៤៨ឆ្នាំ យ៉ាងត្រេកត្រអាលនៅនឹងផ្ទះរបស់ខ្លួន នៅភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នៅពេលដែល បុរសចំណាស់ជាជនជាតិថៃ មកលេងផ្ទះស្ត្រីដែលជាគូស្នេហ៍របស់ខ្លួន ស្រាប់តែជួបពួកគេកំពុងតែរួមមេត្រីជាមួយគ្នាយ៉ាងល្អូកល្អឺនជាមួយគ្នា ។ ដោយណាមួយខឹតខំធ្វើដំណើរឆ្លងដែន ដោយលំបាកដើម្បី ជួបស្ត្រីស្នេហ៍វ័យចំណាស់ ណាមួយពេលមកដល់ផ្ទះឃើញស្រីស្នេហ៍របស់ខ្លួន កំពុងតែជិៈទូកលេងនៅតាមគង្គារនាទឹកជំនន់ជាមួយនឹងប្រុស ស៊ូទ្រាំចិត្តមិនបានក៏ទាញកាំបិតខ្វែវ កាប់បណ្តាលឲ្យរងរបួសធ្ងន់ ម្នាក់និងម្នាក់ទៀតរបួសស្រាល ។
បើតាមសំដីលោកអនុសេនីយ៍ទោ ផាយ សាគុណ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលពន្លៃ បានប្រាប់ឲ្យដឹងថា៖ករណីហឹង្សាក្នុងរឿងស្នេហ៍ត្រីកោណនេះ បានកើតឡើង កាលពីវេលា ម៉ោង១០យប់ថ្ងៃទី២២ខែសីហាឆ្នាំ២០១៣ នៅភូមិ ស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមានតួស្រីក្នុងស្នេហហាត្រីកោណនេះ ឈ្មោះ ភិញ ប៉ែង អាយុ៤៣ឆ្នាំនៅភូមិកើតហេតុខាងលើ ,តួប្រុសទី១ជាបុរសចំណាស់ ជនជាតិថៃឈ្មោះ អឿប អាយុ៦០ឆ្នាំ មានទីលំនៅ ភូមិទីប ខេត្តស្រះកែវ ប្រទេសថៃ ,ចំណែកតួប្រុសទី២ ដែលជាតួរងឈ្មោះ ហួក ម៉ៅ អាយុ៤៨ឆ្នាំ នៅភូមិចក ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នេះបើតាមការឲ្យដឹងពីលោកនាយប៉ុស្តិ៍រូបនោះ បាសនឲ្យអ្នកយកព័ត៌មានដឹងនៅព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០១៣នេះ តាមរយៈទូរស័ព្ទ ។
លោកវរសេនីយ៍ត្រីស៊ី ឌី អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖អំពើហឹង្សានេះ តួស្រីត្រូវ ជនដៃដល់ឈ្មោះ អឿប កាប់ត្រូវចំក្បាលផ្នែកខាងស្តាំរបួសស្រាល ,ចំណែកប្រុសតួរងទី២ ត្រូវជនដៃដល់ឈ្មោះ អឿប កាប់ត្រូវចំថ្ពាល់ខាងស្តាំនិងដាច់ម្រាមមេដៃខាងស្តាំ។ បន្ទាប់ពីធ្វើសកម្មភាពរួចជន សង្ស័យ បានរត់គេចខ្លួនបាត់ស្រមោលឈឺង ។
តាមការសាកសួរបំភ្លឺពីស្ត្រី ឈ្មោះ ភិញ ប៉ែក បាននិយាយថា គាត់និងឈ្មោះ អឿប ជាជនជាតិថៃ បានស្រឡាញ់គ្នាជាង១ឆ្នាំមកហើយ ខណៈពេលដែល ទៅធ្វើ ការនៅប្រទេសថៃ ចំណែក បុរសទី២ ស្រឡាញ់គ្នា ពេលដែល គាត់ដើរទិញសត្វឆ្កែ បានពឹងពាក់ រូបនាងឲ្យជួយដើរ សួរអ្នកភូមិណាដែលមាន ឆ្កែលក់ ប្រសិនទិញបានឲ្យថ្លៃទឹកតែ១ក្បាល៥.០០០រៀល បន្ទាប់មករឿងជួយដើរទិញសត្វឆ្កែនោះក៏ប្រែ ក្លាយជារឿងស្នេហាជាមួយគ្នា ទើបបានជាង១០ថ្ងៃ ប៉ុណ្ណោះ ក៏កើតជារឿងហឹង្សានេះ តែម្តងទៅ៕
ប្រភពពី ខ្មែរអង្គរ