កំពុង​ផឹកស៊ី​ ឱប​ស្រី​សប្បាយ​ដៃ ស្រាប់តែ​សង្សារ​ ចាស់​មក​ទាន់​ សំពង​បែកក្បាល​

8/27/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១០និង​៤០​នាទី​ថ្ងៃទី​២៦​ខែ ខែសីហា ឆ្នាំ​២០១៣ នៅក្នុង​ភោជ​នី​យដ្ឋាន​មួយ​កន្លែង​យីហោព្រះ​ច័ន្ទ​ពេញវង់ ដែល​មានទី​តាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដោយសារតែ​បុរស​ម្នាក់ កំពុង​តែ​ផឹកស៊ី​ឱប​ស្រី​ស្នេហ៍​ក្មេង​ ស្រាប់តែមាន​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា​ ជា​​ស្រី​ស្នេ​ហ៏របស់​គាត់​បាន​​​ដោះ​ស្បែកជើង​កែង​វាយ​ក្បាល​បែក​ឈាម​ហូរ​ស្រោច​ខ្លួន​។​
​ប្រភពព័ត៌មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរសរងគ្រោះរួម​និង​មិត្ត​ភក្តិ​​បានមក​ផឹកស៊ី​​ក្នុង​ហាង​ខាង​លើ និង​មាន​ស្រី​ស្នេហ៍​ផឹក​សប្បាយ​ជាមួយ​ផង ស្រាប់តែ​ផឹក​បាន​មួយ​សន្ទុះ​ស្រាប់​តែ​លេច​មុខ​ស្ត្រី​ម្នាក់​ដែល​បាន​អះអាងថា បាន​ស្គាល់គ្នា​១​ឆ្នាំ​ហើយ​នោះមក​ទាន់​ក៏បានឈ្លោះ​ប្រ​កែក​គ្នា ហើយ​ស្ត្រី​រូបនោះ​ក៏​​ដោះ​ស្បែកជើងកែងវាយ​ក្បាលបុរស​រូប​នោះ​បណ្តាល​ឲ្យ​​ហូរ​ឈាម​ស្រោច​ខ្លួន ហើយ​ស្រី​ស្នេហ៍​ថ្មី​ពេល​ឃើញបែបនេះ​រត់គេចខ្លួន​បាត់​ស្រមោល ។​
​បន្ទាប់ពី​កើតហេតុ គេ​ឃើញ​គូស្នេហ៍​ទាំង​២​នាក់​នេះ បាន​ឈ្លោះប្រកែក​គ្នា​បែក​ផ្សែង​ផ្អើល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​។ មួយសន្ទុះ​ក្រោយ​មក ពួកគេ​ទាំង​២​នាក់ ក៏បាន​ចេញពី​កន្លែង​ហេតុ​បាត់ស្រមោល ដោយ​​មិនបាន​ធ្វើការ​ប្តឹងផ្តល់​អ្វី​នោះទេ​៕
_________________________
ប្រភពពីវត្តភ្នំ