បើក​ម៉ូតូ​ពេល​ ភ្លៀង​បុក​ជា​មួយ​ រថយន្ត​របួស​ធ្ងន់​

8/01/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ​ ខណៈ​ពេល​ជិះ​ម៉ូតូ​ពេល​មេឃកំពុង​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ ហើយ​រថយន្ត​បើក​រត់​គេច​បាត់​ស្រមោល​ ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៣១ កក្កដា​ នៅ​ចំណុច​កែង​អក្សរ​ T ផ្លូវ​លេខ​៣៥២ កែង​មហាវិថី​ព្រះ​នរោត្តម​ សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន ។​
សាក្សី​ឃើញ​ហេតុ​ការណ៍​បាន​ឱ្យ​ដឹង​ថា​ ពេល​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង​ខ្លាំង​មាន​ម៉ូតូ​វីវ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AB-4242 បើក​បរ​ដោយ​បុរស​ម្នាក់​តាម​មហា​វិថី​ព្រះ​នរោត្តម​ពី​ជើង​ទៅ​ត្បូង​ ចំណែក​រថយន្ត​កាមរី​ឆ្លាម​ ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៣៥២​ ពី​លិច​ទៅ​កើត​ ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កែង​រាង​អក្សរ T រថយន្ត​​និង​មូ៉តូ​មើល​គ្នា​មិន​ឃើញ​​ ក៏​ជ្រុល​បុក​ពេញ​ទំហឹង​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់​​ ចំណែក​រថយន្ត​បន្ទាប់​ពី​បុក​ម៉ូតូ​ហើយ​ក៏​បន្ថែម​ល្បឿន​បើក​រត់​គេច​បាត់​ស្រមោល ។​
ក្រោយ​ពេល​កើត​ហេតុ​ អ្នក​រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯក​ជន​ ចំណែក​ម៉ូតូ​ដែល​រង​ការ​ខូច​ខាត​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅប៉​ុស្តិ៍​រដ្ឋ​បាល​បឹង​កេង​កង​ទី​១​ បណ្តោះ​អាសន្ន ៕​ប្រភព កោះសន្តិភាព