កំពុងគាស់ ទ្វារលួចកាត់ខ្សែ ភ្លើងក្នុងតូប លក់គ្រឿងអគ្គិសនី ម្ចាស់ទាន់ក្របួចបានម្នាក់
បើតាមសម្តី របស់ម្ចាស់ហាង បានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យ៣នាក់ កំពុងលួចគាស់ទ្វារដែក និងកំពុងស្រាវកាត់ខ្សែភ្លើង ស្រាប់តែគាត់ភ្ញាក់ដឹងខ្លួន ទាំងស្លៀកខោលីអូ បានរត់កាន់ដំបង ដេញតាមស្រែកថា ចោរៗ ហើយរត់ទៅដល់មុខ មជ្ឈមណ្ឌលរ៉ក់ ទើបប្រជាពលរដ្ឋ ជួយឃាត់បាន ជនសង្ស័យម្នាក់ ហើយនាំគ្នាដាក់មួយដៃមួយជើង ឡើងស្រងល់ ទើបប្រគល់ឱ្យសមត្ថកិច្ច ៕ប្រភព កោះសន្តិភាព