ឈុតក្នុង ជួយដុត រោលរាល អារម្មណ៍ ផ្លូវភេទ
ប្រសិនបើហ្គេម ស្នេហាបានផ្លាស់ប្ដូរ រូបភាពជារៀងរាល់ ថ្ងៃនោះ ពិតជាមិនបង្កអារម្មណ៍ ធុញថប់កើតឡើងនោះ ទេ ក្នុងនោះសូម្បីការ ព្យាយាម ស្រាវជ្រាវ ក្បាច់ក្នុងការរួមភេទ ជាដើម ។ មធ្យោបាយមួយទៀត ដែលអាចជួយដោះ ស្រាយ អ្នកបាននោះ គឺការប្រើឧបករណ៍ ជាជំនួយ ដូចជា ប្រើឈុតក្នុង ដែលមានក្បូរក្បាច់ ឈុតយឺតរឹបណែន ឬ ឧបករណ៍រំញ័រ ដែលទាំងអស់ នេះវាជួយកាត់បន្ថយ អាការធុញថប់ បាន ។ពេលនេះសូមងាក មកស្វែងយល់ពី ឧបករណ៍ ជំនួយអារម្មណ៍ផ្លូវភេទ ទាំងអស់ខាងក្រោមនេះ ៖
១-ឈុតក្នុងប្រភេទស្បែកយឺត ៖ ទាំងបុរស និងស្ដ្រីឈុតក្នុងប្រភេទស្បែក យឺតរឹតចេញរូបរាងនេះ វាជួយបង្កើន ភាពសិចស៊ីខ្លាំងបំផុត ព្រោះ ឈុត ប្រភេទនេះ វារួមរឹតបញ្ចេញ ឱ្យមើលឃើញរាងរៅ នៃរាងកាយកាន់តែច្បាស់ ជាង មុន ។ ប្រសិនបើអ្នកប្រើប្រាស់ ឈុតនេះកាន់តែរឹបខ្លាំង ប៉ុនណា កាន់តែដុតរោលអារម្មណ៍ ផ្លូវភេទរបស់ដៃគូទៅតាម នោះដែរ ។ សម្រាប់បច្ចេកទេសក្នុងការ ស្លៀកដើម្បីឱ្យអូសទាញវិញណែនាំ ឱ្យសាកល្បងបាញ់ ទឹកអប់នៅលើ ឈុត នោះបន្ដិច ដើម្បីបង្កើនមន្ដស្នេហ៍ទាក់ទាញ ។ ក្រៅពីនេះការ ជ្រើសរើសប្រើឈុតក្នុង បែបយឺតរឹបងាយស្រួលប្រឡូក ក្នុង ហ្គេមស្នេហា បានរហ័សទាន់ចិត្ដ ដូចជាខោរឹបរាង មានខ្សែរូត ឬអាវទ្រនាប់បែបសិចស៊ី ដែលមានខ្សែចងតែមួយ សរសៃក៏ជួយទាក់ទាញ អារម្មណ៍ ផ្លូវភេទបាន មិនអន់ប៉ុន្មានដែរ ។
២-ឈុតក្នុងពណ៌ខ្មៅ ឬក្រហម
សម្រាប់សុភាពស្ដ្រី ការស្លៀក ពាក់ឈុតក្នុងរឹបរាងពណ៌ខ្មៅ ឬក៏ ពណ៌ក្រហម វាអាចជួយជំរុញអារម្មណ៍ផ្លូវ ភេទកាន់តែក្លៀវក្លាថែមទៀត ។ តែទោះ យ៉ាង នេះក្ដីក៏វាអាចធ្វើឱ្យក្ដៅបែកញើស ដែលពេលនោះ ទើបអ្នកដឹងថា ក្លិន ញើសរបស់ អ្នកវាជួយភ្ញោចអារម្មណ៍ត្រូវការ ផ្លូវភេទរបស់គូស្នេហ៍ ឱ្យពុះកញ្ជ្រោល បាន រហូតរកនឹកស្មានមិនដល់ក៏ ថា បាន ។ អ្នកអាចបង្កើនអារម្មណ៍ពុះកញ្ជ្រោលបានមួយកម្រិតថែម ទៀត ដោយការស្លៀកពាក់ ឈុតនេះ សម្រាប់ធ្វើ ការងារលើគ្រែនៅពេល យប់ ដោយបើកភ្លើងពណ៌ទឹកក្រូច ឱ្យភ្លឺព្រាលៗ ឬអាចប្រើភ្លើងទៀនក៏បានដែរ ព្រោះវាធ្វើ ឱ្យ អារម្មណ៍ ភេទ របស់ដៃគូមានការទាក់ទាញបំផុត ។
៣-ឈុតក្នុងមានក្បូរក្បាច់
សម្រាប់ស្ដ្រីដែលប្រើឈុតក្នុងមានរំលេចជាផ្កា វាជួយទាំងអារម្មណ៍ សិចស៊ី និងភាពបរិសុទ្ធផូរផង់ ។ ដូច្នេះ សាកល្បងស្លៀកឈុតមួយនេះ រំលេច ដោយផ្កាឈើ ឬស្លឹកឈើបិទ បាំងកន្លែងខ្លះៗ ដែលស្ទើរមើល ឃើញធ្លុះដល់រូប រាងខាងក្នុង ។ ស្ទីល ដែលជួយលើកកម្រិតរ៉ូមេនទិក បន្ថែមទៀត គឺការប្រើប្រាស់គ្រឿង ដំណេកដូចជាកម្រាលពូក ខ្នើយជា ពណ៌.ស និងតុបតែងបន្ទប់ដោយ ផ្កាឈើ ព្រមទាំងប្រើចង្កៀងដុតក្លិន ប្រេងក្រអូប ឱ្យមានក្លិនប្រហើរពេញ ផ្ទៃបន្ទប់ ។ បន្ទាប់មកផ្ដួលកាយទៅលើដៃគូរួមធ្វើសកម្មភាពកម្រើកខ្លួនត្រ ដុសទៅត្រដុសមកតិច ជាពិសេសទម្លាក់ ទម្ងន់ម្ដងបន្ដិចៗទៅលើអាវុធសម្ងាត់របស់គេលើកនេះបេះដូងគេចាប់ផ្ដើមលោតខុសចង្វាក់ ហើយត្រៀមខ្លួនចាំបំពេញ បំណងឱ្យអ្នកមិនខាន ។
៤-ប្រើឧបករណ៍រំញ័រជាជំនួយ
ឧបករណ៍រំញ័រ វាអាចជួយនាំ ផ្លូវទៅចំណុចកំពូលនៃអារម្មណ៍ផ្លូវ ភេទបានយ៉ាងរហ័ស និងងាយស្រួល ក្នុងការ ប្រើប្រាស់ទៀតផង ។ ឧបករណ៍នេះ អ្នកអាចប្រើប្រាស់ជា ជំនួយក្នុងខណៈពេលកំពុងរួមភេទ ក៏បានដែរ ។ ជីវិតគូ ស្នេហ៍ក្រោយពេលឈានដល់ចំណុចមួយ ដែលពុំទទួលបានអារម្មណ៍ រំភើបព្រឺព្រួច ដូចពេលមុនៗ ដូច្នេះគួរតែរកអ្វីថ្មីៗ មកជួយភ្ញោចអារម្មណ៍ ដើម្បីកុំឱ្យជីវិតស្នេហារបស់ អ្នកចុះខ្សោយប្រសិទ្ធភាព រហូតដល់ប្រើការ លែងបាន ៕
ប្រភព : LookingToday
