មកពីផឹក ស្រវឹងប្រពន្ធ ស្ដីបន្ទោស តូចចិត្ដចង ក សម្លាប់ខ្លួនចោលកូន
ខេត្ដកំពង់ឆ្នាំង ៖ បុរសម្នាក់បាន សម្លាប់ខ្លួនដោយកក្រមាចងកទៅនឹង ធ្នឹមផ្ទះបន្ទាប់មកពីផឹក ហើយប្រពន្ធស្ដី បន្ទោសឱ្យបន្ដិចបន្ដួចកាលពីវេលាម៉ោង ១១ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ នៅក្នុង ឃុំមេលំ ស្រុកបរិបូរណ៌ ខេត្ដកំពង់ឆ្នាំង។
បុរសដែលចងកសម្លាប់ខ្លួនឈ្មោះ ង៉ាន វឿន អាយុ៣១ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ ។ ក្រុមគ្រួសារបានឱ្យ ដឹងថា នៅមុនពេលកើតហេតុបុរសរូប នេះបានត្រឡប់មកពីស្រែនិងបានអង្គុយ លេងជាមួយប្រពន្ធនិងកូន ប៉ុន្ដែក្រោយ ពីអង្គុយលេងបានមួយសន្ទុះ ស្រាប់តែ បងប្រុសរបស់គេមកហៅទៅផឹកស្រា អស់ជាងកន្លះលីត្រក៏ត្រឡប់មកផ្ទះវិញ។ នៅពេលមកដល់ផ្ទះត្រូវប្រពន្ធស្ដីបន្ទោស ឱ្យបន្ដិចបន្ដួចរឿងដើរផឹកស៊ីនេះ ទើប ក្រោយពីស្ដីបន្ទោសរួចប្រពន្ធបានក្រោកទៅដាំបាយរីឯប្ដីបានឡើងទៅលើផ្ទះសម្ងំចងកតែម្ដង ។ លុះដល់វេលាកើតហេតុ កូនប្រុសបានឡើងទៅលើផ្ទះស្រាប់តែ ឃើញឪពុកបានចងកទៅនឹងធ្នឹមផ្ទះរួច ស្រែកប្រាប់ម្ដាយតែម្ដង ។
ក្រោយពីពិនិត្យសាកសពសមត្ថកិច្ច បានប្រាប់ថា ករណីស្លាប់របស់បុរសនេះ មិនមានពាក់ព័ន្ធទៅនឹងរឿងឃាតកម្ម នោះទេ គឺបុរសនេះចងកសម្លាប់ខ្លួឯង។ សាកសពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
_______________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត