តម្លៃស្រូវ នៅកម្ពុជា បានធ្លាក់ចុះ យ៉ាងគំហុក
បើយោងតាមការចុះដោយការសែតភ្នំពេញនៅថ្ងៃនេះ ដោយស្រង់សម្តីមន្ត្រី និងឈ្មួញបានអះអាងថា តម្លៃស្រូវនៅខេត្តពាគពាយព្យកំពុងធ្លាក់តម្លៃយ៉ាងគំហុក ខណៈការប្រមូលស្រូវដើមរដូវកំពុងចាប់ផ្តើម។
ប្រធានមន្ទីកសិកម្ម ខេត្តបន្ទាយមានជ័យ លោកហេង ប៊ុនហោបាននិយាយថា កសិករបានសម្រុកប្រមូលផលស្រូវស្រាលនៅដើមរដូវនេះ ខណៈទឹកជំនន់កំពុងយាយីដល់ដំណាំស្រូវស្រាលអស់ជាង ៣ពាន់ហិកតា នៅទូទាំងខេត្តបន្ទាយមានជ័យ។
លោកបន្ថែមទៀតថា ការខិតខំប្រមូលផលស្រូវស្រាលរបស់ប្រជាជន ដើម្បីជៀសការខួចខាតកាន់តែច្រើន ហើយតម្លៃស្រូវដែលទើបប្រមូលរួចបានធ្លាក់ថ្លៃជាបន្តបន្ទាប់ ពោលគឺ នៅត្រឹមប្រមាណ៧០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។
លោកបានបញ្ជាក់ដែរថា អ្នកទិញកាន់តែទម្លាក់ថ្លៃនៅពេលដែលស្រូវកាន់តែច្រើន។ ជាមួយគ្នានេះដែរម្ចាស់រោងម៉ាស៊ីនកិនស្រូវម្នាក់នៅខេត្តបន្ទាយមានជ័យ អ្នកស្រីចៅ មីលួយ បានអះអាងថា តម្លៃស្រូវបានធ្លាក់ចុះកាន់តែខ្លាំង ហើយក៏គ្មានឈ្មួញសម្រុកទិញដែរក្នុងរយៈពេលនេះដោយសារតែប្រទេសថៃ បានបិទទ្វាមិនអោយនាំចូលពីកម្ពុជាឡើយ។
អ្នកស្រីបានបញ្ជាក់ទៀត អ្នកធួរធាពួកគេបានស្តុកស្រូវទុក ប៉ុន្តែសម្រាប់អ្នកដែលមានជីវភាពយ៉ាប់យឺនបានលក់ស្រូវ ដើម្បីយកលុយទៅឲ្យថ្លៃជី។ ទាក់ទិនហ្នឹងបញ្ហានេះអគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទួតថៃប្រចាំនៅកម្ពុជា លោកស្រី ជី រ៉ាណាន់ វង្សមង្គល បានអោយដឹងថា ការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារថៃត្រូវបានហាមឃាត់យ៉ាងតឹងរឹង ហើយការនាំចូលកន្លងមកនោះធ្វើឡើងដោយការលួចលាក់តែប៉ុណ្ណោះ៕(ដោយៈថា ថៃ)
_____________________
ប្រភពពី- វាយោ