អារម្មណ៍មិនតក់ ស្លុតដ៏កម្ររបស់ ក្មេងស្រីម្នាក់ក្នុង ហេតុការណ៍ រថយន្តទម្ងន់ ៤០តោនបុក និងកិនគួរឲ្យរន្ធត់
កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣ កន្លងមកថ្មីៗនេះ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានជួបហេតុការណ៍គ្រោះថ្នាក់ដ៏សែនរន្ធត់មួយគឺត្រូវរថយន្តដឹករ៉ែមួយគ្រឿង ទម្ងន់៤០តោនបុកនិងកិន ខណៈនាងតូចដើរឆ្លងផ្លូវ បន្ទាប់ចេញពីសាលារៀនឋិតក្នុងទីប្រជុំជននៃក្រុង Anyang ខេត្ត Henan ភាគកណ្ដាលប្រទេសចិន។
ឋិតក្នុងស្ថានភាព១លានគ្រោះថ្នាក់ដ៏សែនរន្ធត់នេះ គេឃើញសភាពក្មេងតូចដេកផ្កាប់មុខក្រោមរថយន្ត ខណៈរាងកាយត្រង់ចង្កេះរបស់នាងពោរពេញដោយថ្លុកឈាម រីឯជើងខាងស្ដាំរបស់នាងដាច់រយះខ្ទេចខ្ទី ប៉ុន្តែនាងតូចមានអារម្មណ៍ស្ងៀមស្ងាត់នឹងនដ៏កម្រដោយគ្មានការតក់ស្លុតបន្តិចសោះ ដើម្បីរង់ចាំការជួយសង្គ្រោះ។
ក្រោយហេតុការណ៍កើតឡើងភ្លាមៗក្រុមសង្គ្រោះបានប្រើឧបករណ៍ស្ទូចលើករថយន្តនិងទាញនាងតូចចេញពីក្រោមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បើតាមការបញ្ជាក់របស់គ្រូពេទ្យព្យាបាលបានឲ្យដឹងថា ជើងខាងស្តាំរបស់នាងតូចអាចនឹងត្រូវធ្វើការកាត់ចេញពីព្រោះចាប់ពីក្បាលជង្គង់ដល់គល់ភ្លៅត្រូវកង់រថយន្តកិនបែកបាក់ខ្ទេចខ្ទីអស់ទាំងស្រុងទៅហើយ៕
__________________________
ប្រភពពីដើមត្នោត