កូនបង្កើត យកស្នប់សប់ កង់គប់ឪពុក បែកក្បាលស្លាប់ ក្រោយបញ្ជូន ទៅមន្ទីរពេទ្យ
ខេត្ដតាកែវ ៖ កូនប្រុសតិរច្ឆាន ម្នាក់បានផឹកស្រាស្រវឹងបង្កហិង្សាលើ ក្រុមគ្រួសារតែត្រូវឪពុកបង្កើតចូល ទៅឃាត់ត្រូវកូនយកស្នប់សប់កង់និង ប្រដាប់អ៊ុតពោះវៀនកង់គប់ត្រូវ ក្បាលបែកលលាដ៍ស្លាប់ក្រោយបញ្ជូន ទៅដល់មន្ទីរពេទ្យ។ ករណីនេះបាន កើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅភូមិដំណាក់ថ្នាំ ឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្ដតាកែវ ។
ជនសង្ស័យជាកូនឈ្មោះប្រាក់ ចាប ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិកើត ហេតុ។ ចំណែកឪពុកជាជនរងគ្រោះឈ្មោះ ប្រាក់ ជិន អាយុ៨៧ឆ្នាំ រស់នៅភូមិ ជាមួយគ្នា ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុន ពេលកើតហេតុជនសង្ស័យបានផឹកស្រា ស្រវឹងឡូឡារករឿងប្រពន្ធកូនរួមទាំងឪពុក ម្ដាយ។ ពេលនោះឪពុកអត់ទ្រាំពុំបាន ចូលទៅស្ដីបន្ដោសតែត្រូវកូនបង្កើតយក ស្នប់សប់កង់និងប្រដាប់អ៊ុតពោះវៀន កង់គប់ទៅលើក្បាលឪពុកបណ្ដាលឱ្យ បែកលលាដ៍ ហើយត្រូវបានក្រុមគ្រួសារ នាំគ្នាដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក គីរីវង់តែនៅពេលទៅដល់ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀត ថា ក្រោយពេលកើតហេតុកម្លាំងសមត្ថ កិច្ចបានចុះទៅដល់កន្លែងកើតហេតុឃាត់ ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកគីរីវង់និងបញ្ជូនបន្ដទៅ កាន់ស្នងការដ្ឋាននគរបាលខេត្ដតាកែវ ។
បើតាមសម្ដីលោកសែម សុជាតិ ប្រធានការិយាល័យព្រហ្មទណ្ឌនៃស្នងការ ដ្ឋាននគរបាលខេត្ដតាកែវបានឱ្យដឹងថា ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៣ ខែសីហាដើម្បីចាត់ការបន្ដតាមច្បាប់ ៕
_____________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត