​ស្នេហា​ស្មោះ ស្ម័គ្រ​ម្ដាយ​តាម​ បំបែក​នាំ​គ្នា​ ចុះ​អេ​តា​ស៊ី​វិល​ នៅ​សាលាឃុំ​គគីរ​

8/14/2013 0 Comments A+ a-

ខេត្ដកណ្ដាល​ ៖​ ជា​រឿង​មួយ​គួរ​ឱ្យ​ហួសចិត្ដ​ ខណៈ​ដែល​កំលោះ​ ក្រមុំ​មួយគូ​ស្រឡាញ់​ គ្នា​ប្ដូរផ្ដាច់​រហូត​ដល់​ស្គាល់​ខ្លួនប្រាណ​រៀងៗ​ ខ្លួន​ ហើយ​នៅ​ពេល​ដែល​ម្ដាយ​ខាង​ស្រី​ ព្យាយាម​បំបែក​មិន​ឱ្យ​ជួប​គ្នា​នោះ​ ពួក​គេ​បែរជា​ដឹក​ដៃ​គ្នា​ចូល​សាលាឃុំ​ ដើម្បី​សុំ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ ដោយ​ មិនបាច់​រៀប​ការ​តាម​ប្រពៃណី​នោះ​ឡើយ​។​
​ទ​ង្វើ​ទុំ​មុន​ស្រគាល​ដែល​គូស្នេហ៍​មួយ​ គូ​នេះ​បង្កើត​ឡើង​បាន​ធ្វើ​ឱ្យ​ម្ដាយ​ឪពុក​ ខាង​ស្រី​មិន​សប្បាយចិត្ដ​ឡើយ​ ផ្ទុយ​ទៅ​ វិញ​បាន​ព្យាយាម​បំបែកពួក​គេ​ម្ដង​ហើយ​ ម្ដងទៀត​ ប៉ុន្ដែ​មិន​ទទួល​បាន​ជោគជ័យ​ ។​
ការ​ព្យាយាម​បំបែក​គូស្នេហ៍​របស់​ កូន​ពី​សំណាក់​ឪពុក​ម្ដាយ​ខាង​ស្រី​នេះ​បាន​ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​ភូមិ​ដូន​រាប​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​ ខណៈ​ដែល​ក្រុម​គ្រួសារ​ខាង​ ស្រី​៤-៥​នាក់​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ទៅ​ផ្ទះ​ ភាគី​ខាង​ប្រុស​ដើម្បី​ចាប់​អូស​ដៃ​កូនស្រី​ ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។​
ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្ដិ៍​គគីរ​ បានឱ្យ​ដឹង​ថា​ គូស្នេហ៍​ទុំ​មុន​ស្រគាល​នេះ​ ភាគី​ខាង​ប្រុស​ឈ្មោះ​ ជា​ ប៊ុ​ន​ថុ​ល​ អាយុ​ ២១​ឆ្នាំ​ ជា​និស្សិត​សិក្សា​នៅ​មហា​វិទ្យា​ ល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ទី​លំ​ នៅ​កន្លែង​កើតហេតុ​ខាងលើ​ ។​ ចំណែក​ ភាគី​ខាង​ស្រី​ឈ្មោះ​ ចាន់​ សា​រុន​ជូ​លី​ អាយុ​២១​ឆ្នាំ​ ជា​និស្សិត​រៀន​ជាមួយ​គ្នា​ នឹង​ភាគី​ខាង​ប្រុស​ មាន​ទីលំនៅ​ភូមិ​ កណ្ដាល​ក្រោម​ ឃុំ​បន្ទាយដែក​ ស្រុក​ កៀនស្វាយ​ ខេត្ដកណ្ដាល​ ។​
​តាម​មន្ដ្រី​នគរបាល​បាន​រៀបរាប់​ឱ្យ​ ដឹង​ថា​ គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ​បាន​ ស្រឡាញ់​គ្នា​យ៉ាង​ប្ដូរផ្ដាច់​អស់​រយៈពេល​ ជា​ច្រើន​ខែ​មក​ហើយ​ ខណៈ​ដែល​ពួក​គេ​ សិក្សា​ជាមួយ​គ្នា​នៅ​រាជធានី​ភ្នំពេញ​ រួច​ ថែម​ទាំង​ក្បត់​ប្រពៃណី​រួមមេត្រី​ជាមួយ​ គ្នា​ច្រើន​លើក​ទៀត​ផង​ ។​ បន្ទាប់​ពី​បាន​ ធ្លាយ​រឿងអាស្រូវ​ទាំងនេះ​រួច​មក​ ភាគី​ ខាង​បុរស​បាន​សម្រេចចិត្ដ​ចូល​ស្ដីដណ្ដឹង​  នាង​ចាន់​ សា​រុន​ជូ​លី​ តាម​ប្រពៃណី​ ហើយ​ក្រុម​គ្រួសារ​ខាង​ស្រី​មិន​យល់​ទាស់​ ឡើយ​ ប៉ុន្ដែ​សុំ​ពន្យារពេល​រៀប​អា​ពា​ហ៍​  ពិពាហ៍​រយៈពេល​២​ឆ្នាំ​ទៀត​សិន​ ដោយ​ យល់​ឃើញ​ថា​ ទុក​ឱ្យ​កូនស្រី​រៀន​យក​ សញ្ញាបត្រ​ ។​ ថ្វី​ដ្បិតតែ​ម្ដាយ​ឪពុក​ទាំង​ សងខាង​បាន​ផ្ចុងផ្ដើម​ឱ្យ​ពួក​គេ​ជួប​គ្នា​ជា​ គូ​អនាគត​យ៉ាងណា​ក៏​ដោយ​ ក៏​គូស្នេហ៍​ មួយគូ​នេះ​ហាក់ដូចជា​មិន​គោរព​តាម​ ប្រពៃណី​ឡើយ​ រហូត​ទ្រាំ​មិន​បាន​ដឹក​ដៃ​ គ្នា​ទៅ​សាលាឃុំ​គគីរ​ដើម្បី​សុំ​ឱ្យ​អាជ្ញា​ ធរ​ទទួលស្គាល់​ពួក​គេ​ជា​ប្ដី​ប្រពន្ធ​ស្រប​ ច្បាប់​(​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍​)​កាល​ ពី​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ ដោយ​មិនបាច់​រៀប​ការ​នោះ​ឡើយ​។​
ជាមួយ​គ្នា​ នេះ​ដែរ​ បន្ទាប់​ពី​ចុះ​សំបុត្រ​អា​ពា​ហ៍​ ពិពាហ៍​រួច​ ភាគី​ខាង​ស្រី​មិន​បាន​ទៅ​រស់​ នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​ខ្លួន​នៅ​ឯ​ឃុំ​ បន្ទាយដែក​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​បាន​មក​ រួម​រស់នៅ​ជាមួយ​ភាគី​បុរស​ដូច​ជា​ប្ដី​ ប្រពន្ធ​ពេញ​ច្បាប់​ និង​បាន​ទៅ​រៀនសូត្រ​ នៅ​រាជធានី​ភ្នំពេញ​ជាមួយ​គ្នា​រៀងរាល់ថ្ងៃ​  ទៀត​ផង​ ។​
​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​ ២០១៣​ ស្រាប់តែ​ក្រុម​គ្រួសារ​ខាង​ស្រី​ នាំ​គ្នា​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មក​កាន់​ផ្ទះ​ខាង​ ប្រុស​ ហើយ​បាន​នាំ​គ្នា​ចាប់​អូស​ដៃ​នាង​ ចាន់​ សា​រុន​ជូ​លី​ ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​  ខណៈ​ដែល​នាង​កំពុង​រស់នៅ​យ៉ាង​សុខ​ សាន្ដ​ជាមួយនឹង​គូស្នេហ៍​។​ នៅ​ពេល​នោះ​ បង្កើត​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ ដោយសារ​តែ​ពេល​នោះ​ ពួក​គេ​ទាំង​ពីរ​ បាន​យំ​ឱប​គ្នា​នៅ​ចំពោះ​មុខ​ចាស់ទុំ​ និង​ បាន​សន្យា​យ៉ាង​ប្ដូរផ្ដាច់​ថា​ មិន​អាច​បែក​ គ្នា​បាន​ទេ​ ប្រសិនបើ​មានការ​បំបែក​ បំបាក់​មែន​នោះ​ ពួក​គេ​សុខចិត្ដ​ស្លាប់​ ទាំង​ពីរ​នាក់​ មិន​ស្ដាយស្រណោះ​ឡើយ​ ។​ ទីបំផុត​ ក្នុង​ហេតុការណ៍​នេះ​ ទាំង​ភាគី​ បុរស​ និង​ភាគី​នារី​បាន​ប្រឹង​រើបម្រះ​ ពី​ក្រញាំ​ដៃ​ម្ដាយ​ទាល់តែ​រួច​ហើយ​បាន​ គេចខ្លួន​បាត់​ពី​ផ្ទះ​ភ្លាម​មួយ​រំពេច​ ។​
​លោក​ជួន​ សា​រិ​ន​ សមាជិក​ក្រុម​ ប្រឹក្សា​ឃុំ​គគីរ​បានឱ្យ​ដឹង​ថា​ កំលោះ​ជា​ ប៊ុ​ន​ថុ​ល​ និង​យុវនារី​ចាន់​ សា​រុន​ជូ​លី​ កាលពី​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​នេះ​ ពិតជា​បាន​ដឹក​ដៃ​គ្នា​ចូល​ ទៅ​សាលាឃុំ​ដើម្បី​សុំ​ចុះ​សំបុត្រ​អា​ពា​ហ៍​ ពិពាហ៍​ពិតប្រាកដ​មែន​ ។​
​លោក​ជួន​ សា​រិ​ន​ បាន​មាន​ប្រសាសន៍​ ទៀត​ថា​ ការ​សុំ​ចុះ​សំបុត្រ​រៀប​អា​ពា​ហ៍​ពិពាហ៍​(​ចុះ​អេ​តា​ស៊ី​វិល​)​ដោយ​មិន​បាន​ រៀប​ការ​នេះ​មិន​ខុសច្បាប់​ទេ​ ព្រោះ​ច្បាប់​អាពាហ៍ពិពាហ៍​បាន​ចែង​រួច​ហើយ​នៅ​ពេល​កំលោះ​ក្រមុំ​បាន​ព្រមព្រៀង​យក​គ្នា​ធ្វើ​ជា​គូ​អនាគត​នោះ​ ៕
______________________________
ប្រភពពីនគរវត្ត