នារីវ័យក្មេង មានផ្ទៃពោះបីខែ ត្រូវជនល្មើស ច្របាច់កសម្លាប់ ដោយសារ ជម្លោះរឿងប្រាក់
យោងតាមប្រភពព័ត៌មាន សហរដ្ឋអាមេរិក បានឲ្យដឹងថា នារីវ័យក្មេងម្នាក់ ត្រូវបានគេសម្លាប់ ដោយច្របាច់ក នៅក្នុងតំបន់ព្រៃមួយកន្លែង លើកោះ Staten នៃទីក្រុង ញ៊ូយ៉ក សហរដ្ឋអាមេរិក ព្រោះតែជម្លោះរឿងប្រាក់។
ជនល្មើស មានឈ្មោះ Pedro Martin អាយុ ២៧ឆ្នាំ បានព្រមព្រៀងជាមួយ នារីរងគ្រោះ ឈ្មោះ Megan Marotte អាយុ ២០ឆ្នាំ ថានឹងអោយប្រាក់ ក្រោយពេល រួមភេទរួច។ នៅពេលទៅរកសណ្ឋាគារ ដើម្បីធ្វើប្រតិបត្តិការ ក៏ស្រាប់តែ ពួកគេមិនត្រូវបានអនុញ្ញាត អោយចូលនោះទេ ទើបបានជា ពួកគេ សំរេចចិត្ត ទៅកាន់ព្រៃនោះ ដែលជាកន្លែង ដែលជនល្មើស បានច្របាច់កសម្លាប់ នារីរងគ្រោះ ព្រោះតែមានឈ្លោះប្រកែកគ្នា រឿងប្រាក់។ គួរបញ្ជាក់ដែរថា នារីរងគ្រោះ បានមានផ្ទៃពោះ ៣ខែ ស្រាប់ទៅហើយ នៅមុនពេលដែលនាង ត្រូវបានសម្លាប់។ ចំណែកសាកសព របស់នាង ត្រូវបានរកឃើញ ក្រោយពីអ្នកដំណើរម្នាក់ បានរាយការណ៍ដល់ប៉ូលីស អំពីការធុំក្លិនអាសោច ចេញពីក្នុងព្រៃ។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ដោយ សី