ក្មេងប្រុសម្នាក់ ឈប់ដកដង្ហើម ៥០០ដង ក្នុងឆាកជីវិត ៣ខែរបស់វា ត្រូវបានជួយសង្គ្រោះ
ក្មេងប្រុសម្នាក់ ដែលត្រូវបានគ្រូពេទ្យជួយជិវិតជិត ៥០០ដងមកហើយ ក្នុងរយៈពេល ១៣សប្ដាហ៍នៃឆាក ជីវិតរបស់គេនេះ។
Dominic Willis មានអាយុ ៩ខែ គេមានបញ្ហាខាងផ្លូវដង្ហើម ដែលធ្វើឲ្យការដកដង្ហើមរបស់គេ ត្រូវបញ្ឈប់រាល់ ៦ដង ក្នុង១ថ្ងៃ។ ឪពុករបស់ក្មេងនេះឈ្មោះ Roy Wills អាយុ ៣២ឆ្នាំ និងម្ដាយឈ្មោះ Rachel Thompson អាយុ ២៦ឆ្នាំ មកពីក្រុង Billingham នៃទីក្រុង Country Durham ប្រទេសអង់គ្លេស ត្រូវការជួលគិលានុបដ្ឋាយិកា មកមើលកូនរបស់ ពួកគាត់ជារៀងរាលពេល។
យ៉ាងណាមិញ ឥលូវនេះ Dominic មានសុខភាពល្អ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា នៅពេលដែល Dominic កាន់តែធំ ជំងឺដ៏ចំឡែកនេះ ក៏បាត់ទៅតាមនោះដែរ។ កាលពីមុន លោក Willis បាននិយាយថា បើមានថ្ងៃណាមួយ Dominic ដេកលែងភ្ញាក់រហូត ជីវិតរបស់គាត់ក៏ត្រូវបានកំទេចដែរ។ គាត់មិនជឿថា គេអាចមានសុខភាពល្អឡើងវិញ ដូចក្មេងដ៏ទៃទៀតឡើយ។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ? តើប្រិយមិត្តធ្លាប់ឃើញប្រភេទជំងឺនេះដែរ ឬ ទេ?
កែសម្រួលដោយ អៀង
ខ្មែរឡូត