ស្នេហាស្ម័គ្រស្មោះ ទោះទឹកជំនន់ ក៏អាចរៀបអាពាហ៍ ពិពាហ៍បានដែរ!

8/20/2013 0 Comments A+ a-

ប្រិយមិត្តប្រាកដជា បានដឹងព័ត៌មាន ខ្លះៗហើយថា ព្យុះទីហ្វុង បានវាយប្រហារ ភាគខាងត្បូងនៃខេត្ត គ័ងតុង បណ្តាលឲ្យមាន ទឹកជំនន់ លិចលង់ ជាហេតុធ្វើឲ្យមានមនុស្សស្លាប់ និងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិផ្សេងៗជាច្រើនផងដែរ។
“ស្នេហាស្ម័គ្រស្មោះ ទោះទឹកជំនន់ខ្លាំងយ៉ាងណា ក៏យើងនៅតែស្រឡាញ់គ្នា” មួយឃ្លានេះ អាចប្រដូចទៅនឹង ប្តីប្រពន្ធ ថ្មីថ្មោងមួយគូ ដែលបាន រៀបអាពាហ៏ពិពាហ៏ ទោះក្នុងពេលដែលមាន ទឹកជំនន់ក៏ដោយ។ គូស្នេហ៍មួយគូនេះ សុខចិត្តយក ក្បូនចម្លងធ្វើជាយានជំនិះ និងយក គ្រោះធម្មជាតិនេះ ធ្វើជាសាក្សី ដើម្បីបញ្ជាក់ពីការស្រឡាញ់គ្នាទៅវិញទៅមក របស់ពួកគេ។
យ៉ាងណាមិញ ពួកគេក៏បានសម្តែងពីអារម្មណ៍របស់ខ្លួនដែរថា បានរៀបការក្នុងថ្ងៃទឹកលិចនេះ ពិតជាមានសុភមង្គល សម្រាប់យើង ទាំងពីរមែន។
បើប្រិយមិត្តចង់ដឹងថា តើស្នេហាដ៏ស្ម័គ្រស្មោះ របស់ប្តីប្រពន្ធមួយគូនេះ យ៉ាងម៉េចទៅ សូមទស្សនារូបភាព ខាងក្រោម៖



ដោយ រិទ្ធី
ខ្មែរឡូត