ទីតាំងបញ្ចាំង វីដេអូក្ដៅសាច់ ត្រូវកងរាជ អាវុធហត្ថស្រុក សំរោងទងបង្ក្រាប
ខេត្ដកំំពង់ស្ពឺ ៖ ទីតាំងបញ្ចាំងវីដេអូ អាសអាភាសមួយកន្លែងសត្រូវបានកម្លាំង កងរាជអាវុធហត្ថចុះបង្ក្រាបនិងដកហូត បានសម្ភារយ៉ាងច្រើននិងឃាត់ខ្លួនម្ចាស់ ផ្ទះ២នាក់ផងដែរ ។
ករណីបង្ក្រាបនេះប្រព្រឹត្ដទៅកាលពីវេលាម៉ោង២រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៣ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ ម្ចាស់ ទីតាំងឈ្មោះសាំង សុខឃាង ភេទប្រុស អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះហៃ សារ៉េត អាយុ៣២ឆ្នាំ អ្នកទាំង២រស់នៅភូមិឃុំ ដែលសមត្ថកិច្ចបង្ក្រាបខាងលើ ។
លោកអនុសេនីយ៍ឯក វិនឡេងហួង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោងទង បានឱ្យដឹងថា ដោយទទួលបានព័ត៌មានពីបណ្ដាញថាហាងកាហ្វេខាងលើ មានបញ្ចាំងរឿងអាសអាភាស ទើបលោករាយការណ៍ធូនលោកបញ្ជាការដើម្បីសុំ គោលការណ៍អនុវត្ដបង្ក្រាបទីតាំងខាង លើនេះ ។
នៅចំពោះមុខសមត្ថកិច្ចម្ចាស់ឈ្មោះ សាំង សុខឃាងបានឆ្លើយសារភាពថា នៅក្នុងហាងខ្លួនពិតជាបានបញ្ចាំងរឿង អាសអាភាសនេះមែន គឺបានបញ្ចាំង យូរខែមកហើយរហូតដល់ថ្ងៃសមត្ថកិច្ច ចុះបង្ក្រាប ។
លោកអនុសេនីយ៍ទោ ទិត្យ វណ្ណៈនាយ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌខេត្ដបានឱ្យដឹងថា ការចុះបង្ក្រាបទីតាំងបញ្ចាំងវីដេអូអាសអាភាសនេះគឺ អនុវត្ដទៅតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថ និងបានអនុញ្ញាតពីលោកកែវ សុធា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ដ ជាលទ្ធផលសមត្ថកិច្ច ធ្វើការបង្ក្រាបនិងដកហូតបានសម្ភារ ដែលបម្រើឱ្យការបញ្ចាំងរឿងអាស អាភាសបានមួយចំនួនរួមមានធុងបាស២ ទូរទស្សន៍១ កុំព្យូទ័រឡេបថប១ ឌីស ចំនួន៧១ឌីស កូនកង្ហា១ ទូរស័ព្ទអិនចុចពិល២ អាំភ្លឺ១ និងម៉ូតូ២៤គ្រឿង ។
លោកទិត្យ វណ្ណៈបន្ដថា បច្ច្ចុប្បន្នវត្ថុ តាងទាំងអស់ត្រូវបានដកយកមករក្សា ទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដ ចំណែកម្ចាស់ទីតាំងកំពុងកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដ ចាត់ការតាមនីតិវិធី ៕
________________________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត
