ខឹងខ្ចីលុយ ១ម៉ឺនរៀល មិនបានធាក់ ទម្លាយទ្វារ ចូលកាប់ដល់ក្នុងផ្ទះ
ខេត្ដស្វាយរៀង ៖ បុរសម្នាក់ដែល ត្រូវកម្លាំងនគរបាលចាប់ខ្លួនបន្ទាប់ពី ប្រើកាំបិតផ្គាក់កាប់ទៅលើស្ដ្រីម្នាក់ បណ្ដាលឱ្យរបួសថ្ពាល់ខាងស្ដាំ ព្រោះតែ ខឹងខ្ចីលុយ១ម៉ឺនរៀលមិនបាន ។ ករណីហិង្សាបង្ករបួសស្នាមខាងលើ នេះកើតឡើងនៅម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៣ នៅក្នុងភូមិរំពាត់ជ្រូក ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង ។
មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋានគរបាល ខេត្ដឱ្យដឹងថា ជនបង្កត្រូវបានចាប់ខ្លួន មានឈ្មោះប៉ែន ឈុន អាយុ៣៨ឆ្នាំ មានមុខរបរជាកម្មករ រស់នៅភូមិ-ឃុំកើត ហេតុខាងលើ ។ រីឯស្ដ្រីរងគ្រោះមាន ឈ្មោះពៅ ចន្ធូ អាយុ៤០ឆ្នាំ រស់នៅភូមិ- ឃុំជាមួយគ្នាត្រូវជនសង្ស័យប្រើកាំបិត ផ្គាក់កាប់ឱ្យរងរបួសធ្ងន់ផ្នែកថ្ពាល់ខាង ស្ដាំ ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅ ព្យាបាលហើយដែរ ។
នៅកន្លែងសម្រាកព្យាបាលស្ដ្រីរង គ្រោះបានប្រាប់ឱ្យដឹងថា នៅមុនពេល កើតហេតុរូបគាត់ និងកូនៗកំពុងដេក លង់លក់នៅលើផ្ទះ ស្រាប់តែជនសង្ស័យ បានស្រែកពីក្រៅក្នុងអាការស្រវឹងស្រាថា “ម្ចាស់ខ្ញុំសុំខ្ចីលុយ១ម៉ឺនរៀល”។ ពេលនោះរូបគាត់ (ស្ដ្រីរងគ្រោះ) បានឆ្លើយ តបទៅវិញថា “មកខ្ចីលុយអីទាំងកណ្ដាល អធ្រាត្របែបនេះ”។ គ្រាន់តែឮគាត់ និយាយមិនទាន់ចប់ផង ជនសង្ស័យក៏ បានធាក់ទ្វារចូលមកដល់ក្នុងផ្ទះដោយ ក្នុងដៃមានកាំបិតផ្គាក់កាប់មកលើរូប គាត់តែម្ដង ។
ស្ដ្រីរងគ្រោះបានបន្ដថា បន្ទាប់មក កូនរបស់គាត់បានស្ទុះចូលមកជួយអន្ដរា គមន៍ចាប់ឃាត់ខ្លួនជនសង្ស័យរួចរាយ ការណ៍ពីសកម្មភាពដែលជនសង្ស័យបាន ប្រព្រឹត្ដមកលើរូបគាត់ទៅនគរបាលប៉ុស្ដិ៍ រដ្ឋបាលឃុំដូនសដើម្បីឱ្យមកចាប់ខ្លួន ជនសង្ស័យទៅកាន់ប៉ុស្ដិ៍ ។
នគរបាលប៉ុស្ដិ៍ឃុំដូនសបានឱ្យដឹងថា ជនសង្ស័យក្រោយពីសារភាពថាខ្លួនបាន ប្រព្រឹត្ដដូចការចោទប្រកាន់ពីស្ដ្រីរង គ្រោះសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ស្វាយជ្រុំដើម្បីចាត់ការបន្ដ ។
ជុំវិញករណីជនសង្ស័យនេះដែរ បើ តាមសម្ដីអ្នកភូមិឱ្យដឹងថា ជនសង្ស័យ គឺចូលចិត្ដផឹកស្រាភ្លេចបាយ ហើយរាល់ ថ្ងៃស្ទើរកើតជាជំងឺសរសៃប្រសាទយូរឆ្នាំ មកហើយ ទើបគេធ្វើសកម្មភាពកាប់ ទៅលើស្ដ្រីរងគ្រោះបែបនេះ ៕
____________________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត
