អ្នកវិភាគ​ព័ត៌មាន​ និង​អាន​ព័ត៌មាន​នៅ​ ទូរទស្សន៍​បាយ័ន​ មាន​ឥទ្ធិពល​ខ្លាំង​ ព្រោះ​ជាទីប្រឹក្សា នាយករដ្ឋមន្ត្រី និង ជា​នាយទាហាន​ ថ្នាក់​ឧត្ដមសេនីយ៍​

8/05/2013 0 Comments A+ a-

ក្នុង​ចំណោម​បណ្ដា​ប៉ុស្ដិ៍​ទូរទស្សន៍​ឯកជន​នៅ​កម្ពុជា​ទាំងអស់​ គឺ​មាន​តែ​ទូរទស្សន៍​បាយ័ន​របស់​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ ដែល​ជា​អគ្គ​នាយិកា​ និង​ត្រូវជា​កូនស្រី​បង្កើត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុ​ជាមួយ​គត់​ ដែល​មាន​ឥទ្ធិពល​លើសលប់​ខ្លាំង​ជាងគេ​ រហូត​ត្រូវ​បាន​គេ​ហៅ​ពេញៗ​មាត់​ថា​ជា​ “​អគ្គនាយកដ្ឋាន​ស្ថានីយ៍ទូរទស្សន៍​និង​វិទ្យុ​បាយ័ន​”​ ដូច​ស្ថាប័នរដ្ឋ​ទៅ​ហើយ​ ។​ ​
ឥទ្ធិពល​របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​មិន​ត្រូវ​តែ​ធ្វើ​ឱ្យ​គេ​ខ្លបខ្លាច​ទៅ​នឹង​ឥទ្ធិពល​របស់​អគ្គ​នាយិកា​ដែល​ ជា​កូនស្រី​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ជា​បុរស​ខ្លាំង​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ គឺ​សូ​ម្បី​អ្នកវិភាគ​ព័ត៌មាន​និង​អ្នក​ អាន​ព័ត៌មាន​នៅ​ក្នុង​ប៉ុស្ដិ៍​ទូរទស្សន៍​បាយ័ន​នេះ​ក៏​មានឋានៈជាទីប្រឹក្សានាយករដ្ឋមន្ត្រី និងមាន​ឋានន្ដរស័ក្ដិ​ថ្នាក់ឧត្ដម​សេនីយ៍​ នាយទាហានជាន់ខ្ពស់​ នៃ​កង​យោធពលខេមរភូមិន្ទ​ផង​ដែរ​ ។​ ​
ព័ស្ដុតាង​បាន​បង្ហាញ​ថា​ លោក ជុំ កុសល ជាអ្នកវិភាគព័ត៌មានក្នុងទូរទស្សន៍បាយ័ន គឺជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការ និង លោក​ សត្យា​ រក្ស​ ជា​អ្នកវិភាគ​ព័ត៌មាន​ក្នុង​ទូរទស្សន៍​បាយ័ន​ គឺជា​នាយទាហាន​ ជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្ដលេខ​០៣១០៣៣​ មាន​ឋានន្ដរស័ក្ដិ​ថ្នាក់​ឧត្ដមសេនីយ៍ត្រី​ “​ផ្កាយ​១”​ ព្រមទាំង​លោក​ ភុ​ន​ សារ​ពេជ្រ​ ជា​ពិធីករ​កម្មវិធី​កីឡា​ផង​ និង​ជា​អ្នក​អាន​ព័ត៌មាន​ផង​ក្នុង​ទូរទស្សន៍​បាយ័ន​ ក៏​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ដែរ​ មាន​អត្ដលេខ​១៦២១៧០​ មាន​ឋានន្ដរស័ក្ដិ​ថ្នាក់ឧត្ដម​ សេនីយ៍​ត្រី​“​ផ្កាយ​១”​ ។​
​លោក ជុំ កុសល ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋេលខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៨/១០៨៣ ចុះថ្ងៃទី០៤ ខែតុលា​ ឆ្នាំ២០០៨ រីឯលោក​ សត្យា​ រក្ស​ និង​លោក​ ភុ​ន​ សារ​ពេជ្រ​ ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ ត្រូវ​បាន​ដំឡើង​ឋានន្ដរស័ក្ដិ​ថ្នាក់​ឧត្ដមសេនីយ៍ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១២/៦៥១​ ចុះ​ថ្ងៃ​ ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០១២​ ៕
Satia-Reak
ប្រភពពីដើមត្នោត