ចាក់សម្លាប់ប្រពន្ធ ព្រោះតែនាងបដិសេធ មិនរួមភេទជាលើក ចុងក្រោយមុនលែងលះ

8/04/2013 0 Comments A+ a-

ទីក្រុង Illinois : យោងតាមប្រភពព័ត៌មាន ពីគេហទំព័រ yourjewishnews បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Kurtis Worley អាយុ៣៣ឆ្នាំ រស់នៅក្នុងទីក្រុង Illinois ត្រូវបានចាប់ខ្លួនពីបទចាក់ សម្លាប់ប្រពន្ធព្រោះតែនាងបានបដិសេធ មិនព្រមរួមភេទជាមួយគាត់ជា លើកចុងក្រោយមុននឹង ធ្វើការលែងលះគ្នា។ តាមហេតុការណ៍ បានឲ្យដឹងថា ប្រពន្ធ របស់ Worley បានប្រាប់គាត់ថានាង ចង់លែងលះជាមួយគាត់ ហើយគាត់បានសុំនាងរួមភេទ ជាលើកចុងក្រោយ ប៉ុន្តែ នាងបដិសេធជាហេតុធ្វើឲ្យ Worley ខឹងយ៉ាងខ្លាំង ហើយគាត់បានហក់ទៅ វាយប្រពន្ធនិងយកកាំបិត ចាក់ចំ ក្បាលរបស់នាង បណ្តាលឲ្យស្លាប់ភ្លាមៗ។ ក្រោយមកកូនប្រុសម្នាក់របស់គាត់ បានឃើញស្ទុះទៅជួយម្តាយ និង ទូរស័ព្ទ ប្តឹងប៉ូលិស ក៏ត្រូវឪពុកចាក់មួយកាំបិត ចំបំពង់កផងដែរ។ ប៉ូលីសបានបញ្ជូន ក្មេងប្រុសទៅកាន់មន្ទីរពេទ្យ និង ចាប់ខ្លួនបុរសជាឪពុក ដាក់ពន្ធនាគារពីបទ ឃាតកម្ម ៕