បុរសល្មោភ តណ្ហា បំពានផ្លូវភេទ ក្មេងស្រី ១២ឆ្នាំ នៅលើ រថយន្ដក្រុង
បុរសចំណាស់ អាយុ ៥៣ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយពីប៉ុនប៉ងបំពានផ្លូវភេទ ក្មេងស្រីអាយុ ១២ឆ្នាំនៅលើរថយន្ដក្រុង។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៣ ប្រហែលជាម៉ោង ៦និង៣០នាទីព្រឹក នៅលើរថយន្ដក្រុងមួយ ក្នុងតំបន់ Punggol នៃសឹង្ហបុរី។ យ៉ាងណាមិញ តាមសេចក្ដីថ្លែងការណ៍៍របស់ប៉ូលីស បានឲ្យដឹងថា អ្នកដំណើរជាច្រើននៅក្នុងរថយន្ដក្រុង បានចាប់ផ្ដើមសង្ស័យទៅលើ បុរសចំណាស់នេះ ក្រោយពីបុរសនេះព្យាយាមអង្គុយក្បែរក្មេងស្រី ខណៈពេលដែលមាន កន្លែងអង្គុយជាច្រើននៅសេសសល់នោះ។ ជាមួយគ្នានោះ អ្នកដំណើរក៏បាន រត់ទៅប្រាប់អ្នកបើករថយន្ដក្រុង បន្ទាប់ពីក្មេងស្រីនោះ ចាប់ផ្ដើមអង្គុយមិនស្ងៀម។ មិនយូរប៉ុន្មាន ប៉ូលីសក៏មកដល់ ក្រោយពីតៃកុងរថយន្ដទូរស័ព្ទប្ដឹងនោះ។
ទោះជាយ៉ាងណា តាមច្បាប់បុរសចំណាស់ខាងលើនេះ នឹងអាចជាប់គុក រហូតដល់ ៥ឆ្នាំពីបទបំពានផ្លូវភេទកុមារ ប្រសិនជាប៉ូលីសអាចរកភស្ដុតាងច្បាស់លាស់ ថាបុរសនេះពិតជាធ្វើសកម្មភាពបែបនេះមែន។ នៅក្នុងនោះ កាលពីពេលថ្មីៗនេះ ក៏មានបុរសអាយុ ៤៦ឆ្នាំម្នាក់ ក៏ត្រូវបានប៉ូលីសចាប់ខ្លួនដូចគ្នា ដែលត្រូវបានគេជឿជាក់ថា បំពានទៅលើក្មេងស្រីអាយុ ១៥ឆ្នាំ នៅលើរថយន្ដក្រុងដូចគ្នា។
ចំពោះហេតុការណ៍ដ៏ស្មោកគ្រោកបែបនេះ តែងតែកើតមានឡើងគ្រប់ទីកន្លែង មិនថាតែនៅក្នុងប្រទេសដែលអភិវឌ្ឍន៍ ឬកំពុងនោះទេ ដូចនេះសូមប្រិយមិត្ដទាំងឡាយ មេត្ដាប្រុងប្រយ័ត្នទាំងអស់គ្នា៕
From : ខ្មែរឡូត
