វីដេអូ៖ ម៉ិច កន្និកា សូត្រធម៌ បន្ទាប់ពីគ្រូ បោកទូរស័ព្ទ

8/09/2013 0 Comments A+ a-

ក្រោយពី​បាន​ប្រលង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ និង​ត្រូវបាន​គ្រូ​អនុរក្ស​ប្រចាំ​បន្ទប់​ខ្លួន​បាន​បោក​ទូរស័ព្ទ​នាង​ចោល​ក្នុងពេល​ប្រលង ម៉ិច កន្និកា បាន​សូត្រធម៌​យ៉ាងរ​ត់មាត់​នៅ​ចំ​ថ្ងៃសីល នៅ​ឯ​ផ្ទះ​របស់​នាង ហើយ​កាន់តែ​ធ្វើអោយ​នាង​ល្បីល្បាញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​
​តាម​ពាក្យ​និយាយ​ដែល​នាង​បាន​ឧទ្ទិស​មុនពេល​សូត្រ គឺ​នាង​បាន​ផ្ញើ​ជូន​បុណ្យ​កុសល្យ​របស់​នាង​ទៅ​ប្រជាពលរដ្ឋ​ទាំងអស់ ហើយ​ក៏​សំដៅ​ទៅលើ​ជន​អគតិ​មួយចំនួន​ដែល​តែងតែ​បង្ក​ភាពវឹកវរ​ដល់​សង្គម​ផងដែរ​។​
សូម​បញ្ជាក់​ផង​ដែរ​ថា ម៉ិច កន្និកា គឺ​ជា​សិស្ស​ពូកែ​មួយរូប​ដោយសារ​តែ​រាល់​ចម្លើយ​ដែល​នាង​បាន​សរសេរ​គឺ​នាង​ប្រើ​សមត្ថភាព​ផ្ទាល់​ខ្លួន មិន​លួច​ចំលង​ឡើយ ហើយ​នាង​ត្រូវ​គ្រូ​អនុរក្ស​បោក​ទូរស័ព្ទ ខណៈ​ដែល​នាង​ព្យាយាម​ថតរូប​គ្រូ ពីព្រោះ​នាង​ទើសភ្នែក​នឹង​ការប្រមូល​លុយ​ពី​បេក្ខជន​ប្រលង​របស់​គ្រូ​ម្នាក់​នោះ​ពេក​៕

ប្រភព :HappyCambodia