នារីវ័យក្មេង លួចឆបោក ប្រាក់ជាង ២០,០០០ ដុល្លារអាមេរិក ពីពូរបស់ខ្លួន ត្រូវបានចាប់ខ្លួន

8/09/2013 0 Comments A+ a-

នារីសៀងហៃអាយុ ២២ឆ្នាំ ម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីនាងបោកប្រាស់ លុយពូរបស់នាងចំនួន ១៦០,០០០ យ័ន ឬជាង ២ម៉ឺនដុល្លារអាមេរិក ដោយអះអាងថា នឹងធានារកការងារឲ្យកូនប្រុសរបស់ពូនាង តាមរបាយការណ៍របស់ក្លូបលថាម។
យ៉ាងណាមិញ នារីនេះមានឈ្មោះថា Xu បានប្រាប់ទៅពូរបស់នាង កាលពីខែកក្កដា ឆ្នាំ ២០១២មុនថា នឹងអាចស្វែងរកការងារដ៏ល្អសម្រាប់កូនរបស់គាត់ ប្រសិនជាប្រគល់ប្រាក់ឲ្យនាងមួយចំនួនធំ ដើម្បីយកមកធ្វើការទាក់ទងនឹង អ្នកមានអំនាចនោះ។ ជាមួយគ្នានោះ ពូរបស់នាងដែលមានឈ្មោះថា Xue គឺមានកូនប្រុសអាយុ ២៧ឆ្នាំ ដែលកូនប្រុសនេះបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រយូរហើយ តែមិនទាន់មានការងារធ្វើ។ ជាមួយគ្នានោះ នាងមានបានបញ្ចុះបញ្ចូលពូនាង ដោយឲ្យប្រគល់ប្រាក់ មកនាង ដោយនាងអះអាងថា នាងមានការងារល្អនិងមិត្ដភិក្ដជាច្រើន ដែលអាចជួយកូនប្រុសរបស់គាត់បាន។
តែនៅក្នុងនោះ នាងពិតជាអាចរកការងារឲ្យកូនប្រុសពូរបស់នាងបាន នៅក្នុងស្ថាប័នច្បាប់មួយ តែគ្រាន់តែអ្នកហ្វឹកហាត់ការងារប៉ុណ្ណោះ ពុំទាន់ចូលពេញសិទ្ធនោះទេ ដែលនាងបានលួចផ្ដល់ប្រាក់ ២,០០០យ័ន ឬជាង ៣០០ដុល្លារអាមេរិកឲ្យកូនប្រុសពូនាងជារៀងរាល់ខែ ដែលធ្វើដូចជាស្ថាប័នេះផ្ដល់ប្រាក់ខែឲ្យ។ តែរឿងរ៉ាវទាំងនេះ បានបែកធ្លាយក្រោយ ពីកូនប្រុសនេះមិនបានចូលពេញសិទ្ធជាបុគ្គលិក នៅក្នុងស្ថាប័ននេះ។
នេះជាបញ្ហាដ៏ធំមួយ ដែលលោកអ្នកមិនគួរណា ជឿទុកចិត្ដលើនរណាម្នាក់ ក្នុងការរកការងារឲ្យអ្នកធ្វើការនោះទេ៕