បុរសវ័យ៥៩ឆ្នាំ លង់ទឹកស្លាប់ ដោយសារតែជួយឆ្កែ
កាលពីថ្ងៃពុធ ទី ០៧ ខែសីហា ឆ្នាំ ២០១៣មុននេះ បុរសម្នាក់បានលង់ទឹកស្លាប់ ដោយសារតែជួយឆ្កែមួយក្បាល។
តាមសារព័ត៌មានរបស់ប៉េកាំងបានឲ្យដឹងថា ប្រហែលម៉ោង ១១ និង៣០នាទីព្រឹក នៅតាមដងទន្លេនៃស្ពាន Zuoanmen មានបុរសចំណាស់ម្នាក់ ដែលមានវ័យ ៥៩ឆ្នាំ បានដឹកឆ្កែរបស់ខ្លួន ដើរលេង។ តែខណៈពេលដែលប្រឡែងលេងជាមួយនឹង ឆ្កែនោះ ក៏ស្រាប់តែវាធ្លាក់ចុះទៅក្នុងទឹកទន្លេ។ ដោយមិនដឹងធ្វើយ៉ាងណា បុរសនេះក៏ស្ទុះហក់ចូលទៅក្នុងទន្លេ ដើម្បីជួយឆ្កែ។
ក្រោយពីមានហេតុការណ៍នេះ អ្នកជួយសង្គ្រោះបន្ទាន់ក៏បានទៅដល់ កន្លែងកើតហេតុ នឹងជួយបុរសនេះរួមនិងឆ្កែពីក្នុងទឹក តែបុរសនេះបានបាត់បង់ជីវិតទៅហើយ រីឯឆ្កែមិនមានបញ្ហាអ្វីនោះទេ។ យ៉ាងណាមិញ ហេតុការណ៍នេះ បានធ្វើឲ្យប្រពន្ធរបស់បុរសនេះ ទួញយំសោកជាខ្លាំង ដែលធ្វើឲ្យមនុស្សជាច្រើននាំគ្នា ក្រៀមក្រំផងដែរ។
តើប្រិយមិត្ដយល់យ៉ាងណា ដែលបុរសនេះមិនគិតពីអាយុជីវិតខ្លួនឯង ដើម្បីជួយឆ្កែទៅវិញ?