ភ្ញាក់ផ្អើលរឿង បវរកញ្ញាអាមេរិក ម្នាក់ដោះម្កុដ លាលែងតំណែ ងព្រោះធ្លាយរឿងវីដេអូសិច
ប្រភពព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីរដ្ឋ Delaware សហរដ្ឋអាមេរិកបានឲ្យដឹងថា បវរកញ្ញាពានរង្វាន់ Teen USA ម្នាក់បានបង្ខំចិត្តដោះម្កុដលាលែងពីតំណែងភ្លាមៗក្រោយមានការបែកធ្លាយថតរឿងវីដេអូសិចឲ្យក្រុមហ៊ុនគេហទំព័រសិចដ៏ល្បីល្បាយមួយនៅសហរដ្ឋអាមេរិកនាសប្តាហ៍នេះ។
បវរកញ្ញាអាមេរិកដែលបង្ខំចិត្តដោះម្កុដលាលែងពីតំណែងភ្លាមៗព្រោះតែបែកធ្លាយថតរឿងវីដេអូសិចរូបនេះគឺឈ្មោះ Melissa King អាយុ១៨ឆ្នាំ ដែលបានប្រឡងជាប់គ្រងតំណែងជាបវរកញ្ញាឯកនៃកម្មវិធី Delaware Teen USA ក្នុងឆ្នាំ២០១៣។
អ្នកនាំពាក្យរបស់នាង Melissa King ម្នាក់ឈ្មោះ Dara Busch បានសរសេរបញ្ជាក់ក្នុងសារអេឡិចត្រូនិក «E-mail» ឲ្យដឹងថា កម្មវិធីប្រកួតបវរកញ្ញា Teen USA បានទទួលលិខិតលាលែងរបស់នាង Melissa King រួចហើយតាមរយៈមេធាវីរបស់នាង។
ប្រភពព័ត៌មានពីគេហទំព័រ Gawker.com ដែលជាគេហទំព័រផ្សព្វផ្សាយអំពីព័ត៌មានកម្សាន្តដ៏ល្បី បានឲ្យដឹងថា នាង Melissa King បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនគេហទំព័រសិចដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិកឈ្មោះ Youporn ក្នុងតម្លៃខ្លួន ២៥០.០០០ ដុល្លារអាមេរិក សម្រាប់មួយសាច់រឿង៕
