រថយន្ត​ដឹក​ថ្ម​ពន្លះ​ម៉ូតូ​វី​វា​ពីក្រោយ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់​

8/14/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែ​សី​ហា ឆ្នាំ​២០១៣ ដែល​បង្កឡើង​ដោយសារ​រថយន្ត​ដឹក​ថ្ម​មួយគ្រឿង បាន​ជ្រុល  ​ល្បឿន​ទៅ​បុក​ម៉ូតូម៉ាក​វី​វា​​មួយគ្រឿង នៅលើ​កំ​ណាត់​​ផ្លូវ​ជាតិ​​លេខ​៤ សិ្ថ​ត​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​បុរស​ម្នាក់​ទៀត​រងរបួស​ធ្ងន់​។​
 ​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ដឹក​ថ្ម​មួយគ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​​លឿន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​បើក​មកដល់​ចំណុចកើតហេតុ ស្រាប់​តែ​រថយន្ត​បា​ន​ជ្រុល​ល្បឿន​​ទៅបុក​ម៉ូតូម៉ាក​វី​វា​ ​មួយគ្រឿង​ពីក្រោយ​ទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ដែល​ជិះ​ពីក្រោយ​បាន​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​ម្នាក់ទៀត​ដែលជា​អ្នករត់ម៉ូតូឌុបត្រូវបាន​រងរបួស​ធ្ងន់​។ ក្រោយពេល​បង្កហេតុ​រថ​យន្ត​ បាន​បន្ថែម​ល្បឿន​បើក​ឆ្ពោះទៅកាន់​ទិស​ខាងលិច គេចខ្លួន​បាត់ស្រមោល​។​
 ​ប្រភព​ដដែល​​បាន​បន្ត​​ឲ្យ​ដឹងទៀត​ថា ជនរងគ្រោះ​ដែលបាន​​ស្លាប់បាត់​បង់ជីវិត​នៅ​មិនទាន់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ គ្រាន់​តែ​អាចសន្និដ្ឋានថា​​ជនរងគ្រោះ​មាន​អាយុ​ប្រហែលជា​២០​ឆ្នាំ ស្លៀកពាក់​ឯកសណ្ឋាន​ជា​បុគ្គ​លិក​ផ្នែក​សន្តិសុខ ។ ចំណែកឯ​បុរស​ម្នាក់​ទៀត​ដែលជា​អ្នករត់ម៉ូតូឌុប​មានឈ្មោះ ជួន សុវណ្ណ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​កេរ​ថ្មី សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​។​
 ​បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​ក៏បាន​ចុះទៅ​អន្តរាគមន៍ បញ្ជូន​ជនរងគ្រោះ​ទៅធ្វើ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។ ចំណែក​សាក​សព​​ជនរងគ្រោះ​សមត្ថកិច្ច​បាន​កំពុងធ្វើការ​ទំនាក់ទំនង​រក​ក្រុមគ្រួសារ ដើម្បី​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕
1 2
ប្រភពពី វត្តភ្នំ