ឃាត់​ខ្លួន​ជន​ ជាតិ​អូស្ត្រា​ លី​ម្នាក់​ នាំ​នារី​ម៉ាស្សា​ ទៅ​រំលោភ​ ក្នុង​ផ្ទះ​

8/12/2013 0 Comments A+ a-

ខេត្តបាត់ដំបង ៖ បុរសជនជាតិអូស្ត្រាលីម្នាក់ត្រូវ សមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង ៧ និង ១០ នាទី យប់ ថ្ងៃទី១១ សីហា ២០១៣ នៅក្នុងហាងម៉ាស្សាមួយកន្លែង ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បន្ទាប់ពីមាននារីម៉ាស្សាម្នាក់ប្តឹងសមត្ថកិច្ច ថា បានចាប់រំលោភនាងរហូតស្ទើរដើរមិនរួច។
បុរសជនជាតិអូស្ត្រាលីនោះឈ្មោះរ៉ូប៊ីត ភិធ័ររ៉ូឆត់ អាយុ៦១ឆ្នាំ ។ បុរសនេះអះអាងថា ខ្លួនជាគ្រូបង្រៀននៅ សាកលវិទ្យាល័យ UBB និងនៅ ACD ក្នុងក្រុងបាត់ដំបងដែលចូលមក ប្រទេសកម្ពុជា៣ឆ្នាំហើយ។ រីឯនារីម៉ាស្សាឈ្មោះអ៊ុត នីតា ហៅផាន់ណា អាយុ២៧ឆ្នាំ បម្រើការក្នុងហាងម៉ាស្សាយីហោ៩៩៩ ក្នុងភូមិ-ឃុំខាងលើ ។
សមត្ថកិច្ចនិយាយថា បុរសជនជាតិអូស្ត្រាលីរូបនេះត្រូវចាប់ខ្លួនក្នុង ហាងម៉ាស្សាខាងលើដោយសារតែ បុរសនេះត្រឡប់មកអុកឡុកហាងម៉ាស្សានេះជាថ្មី ក្រោយពីនាំនារីរងគ្រោះយកទៅ រំលោភនៅផ្ទះរបស់ខ្លួននៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ។ បុរសនេះបានមកចចារហៅនាងទៅ ម៉ាស្សានៅផ្ទះតាំងពីម៉ោង៤រសៀលថ្ងៃ ដដែលក្នុងតម្លៃ១០ដុល្លារ ប៉ុន្តែពេលនាំនាងទៅដល់បុរសនេះ មិនបានឱ្យនាងម៉ាស្សាទេ បែរជាបង្ខំចាប់នាងរំលោភទាំងកំរោល តែម្តងរហូតនាងទ្រាំលែងបានក៏រត់ចេញក្រៅផ្ទះទាំងខ្លួន អាក្រាតដែលដើរស្ទើរមិនរួច។
មិនតែប៉ុណ្ណោះបើតាមចម្លើយរបស់នារីរងគ្រោះថា បុរសអូស្ត្រាលីនេះបានប្រើប្រាស់កាមេរ៉ា ថតសកម្មភាពពេលចាប់រំលោភទៀតផង ៕












Source : kohsontepheap