តារាស្រីកូរ៉េ បង្ហាញពីវីធី សាស្ដ្រធ្វើឲ្យ ដើមទ្រូងធំ ដោយមិន ចាំបាច់វះកាត់
ជាមួយនឹងការបង្ហាញខ្លួន នៅក្នុងកម្មវិធី "Martian Virus" នៃស្ថានីយ៍ទូរទស្សន៍កូរ៉េ tvN's តារាស្រី Jo Min Young ដែលមានវ័យ ២៧ឆ្នាំ បានបង្ហាញភាពភ្ញាក់ផ្អើល ដល់ទស្សនិកជន ពីវិធីសាស្ដ្រជួយពង្រីកដើមទ្រូង ដោយមិនចាំបាច់វះកាត់។
តាមសារព័ត៌មានបរទេស បានឲ្យដឹងថា តារាស្រីនេះ បានបង្ហាញពីវិធីដែលមានតែមួយ និងមិនធ្លាប់ឃើញនរណាម្នាក់ធ្វើដូចនាងនោះទេ ក្នុងការជួយដើមទ្រូងឲ្យធំនោះ។ នៅក្នុងនោះ នាងបាននិយាយថា នាងបានប្រើប្រាស់វែកបាយ មកម៉ាស្សាពីក្លៀក ទៅកាន់ដើមទ្រូង និងពីខ្នងទៅដើមទ្រូងដូចគ្នា ដោយប្រើរយៈពេល ២ម៉ោង។ ជាមួយនឹងការប្រើប្រាស់វិធីសាស្ដ្រនេះ អស់រយៈពេល ៣ឆ្នាំ នាងក៏ទទួលបានលទ្ធផល នូវដើមទ្រូងដ៏មូលនិងស្រស់ស្អាតបែបនេះ។ បន្ថែមពីលើការម៉ាស្សានេះ នាងតែងតែទទួលទាន សណ្ដែកជារៀងរាល់ថ្ងៃ ដែលវាបានផ្ដល់អត្ថប្រយោជន៍ដល់ការវិវឌ្ឍន៍នៃ ដើមទ្រូងជាខ្លាំង។
តើប្រិយមិត្ដយល់យ៉ាងណា ដែលបែរជាយក វែកបាយមកធ្វើបែបនេះ?
Source : kohsontepheap

