សមត្ថកិច្ច​ចាប់ ខ្លួន​ជនល្មើស​២​នាក់​ ដែល​នាំគ្នា​រំលោភ​នារី​ ម្នាក់​យ៉ាង​សាហាវព្រៃផ្សៃ​

8/12/2013 0 Comments A+ a-

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​ស្រុក​ជុំ​គិរី បានធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ កាលពី​រសៀល​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៣ បន្ទាប់ពី​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ បានធ្វើ​សកម្មភាព​ចាប់រំលោភ​ស្ត្រី​ម្នាក់   ​កាល​ពី​​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៣​ កន្លងទៅនេះ នៅ​ចំណុច​ភូមិ​តាភុល ឃុំ​ស្នាយ​អ​ញ្ចឹ​ក ស្រុក​ជុំ​គិរី​។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង​២​នាក់​នេះ មានឈ្មោះ អ៊ួ​ង ហន អាយុ​២៥​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ មៀន រតនា អាយុ​២៤​ឆ្នាំ ពួកគេ​ទាំង​២​នាក់ រស់នៅ​ចំណុច​ភូមិ ឃុំ កើតហេតុ​ខាងលើ​។ ចំណែកនារី​​រងគ្រោះ មាន​អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ ជាមួយ​ជនសង្ស័យ​ទាំង​២នាក់​។​
ប្រភព​ដដែល​បាន​បន្តទៀតថា នៅ​យប់​ថ្ងៃកើតហេតុ ខណៈដែល​នារី​រងគ្រោះ បាន​ចុះមក​ក្រោមផ្ទះ​បម្រុង​នឹង​ងូតទឹក ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ បាន​មក​ចាប់​ច្របាច់​.​ក និង​ខ្ទប់មាត់​នាង​មិនឱ្យ​ស្រែក ហើយ​ពួកគេ​ទាំង​២​នាក់​បាន​ចាប់​នាង​សែង​យកទៅ​គម្ពោធ​ព្រៃ ហើយ​ធ្វើ​សកម្មភាព​រំលោភ​​យ៉ាង​សា​ហាវ​ព្រៃ​ផ្សៃ​រហូត​បានសម្រេច​ម្តងម្នាក់ៗ ។ បន្ទាប់ពី​រំលោភ​រួចហើយ ក្រុម​ជនល្មើស​ក៏បាន​ដោះយកគ្រឿង​អលង្ការ​របស់​នាង​ រួម​មាន ​ខ្សែ​.​ក​ប្លា​ទីន​ទម្ងន់​៣​ជី និង​ចិញ្ចៀន​ប្លា​ទីន​១​វង់ ទម្ងន់​១​ជី រត់គេចខ្លួន​បាត់ស្រមោល​។​
​បន្ទាប់ពី​កើតហេតុ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។ រហូតដល់​រសៀល​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៣ ទើប​កម្លាំង​​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនល្មើស​ទាំង​២​នាក់ ដើម្បី​យកមក​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕\
ប្រភពពី វត្តភ្នំ